ពីនេះ ពីនោះ
សុខភាព
តើ​កូន​ខ្ញុំ​នឹងមាន​ជំងឺ​ទឹកនោមផ្អែម​ទេ​បើសិនជា​ខ្ញុំ​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​?
28, Nov 2015 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ជាទូទៅ​កើតឡើង​ក្នុង​ខែ​ទី​៧ ប៉ុន្តែ​ករណី​មួយចំនួន​តូច វា​ក៏​រកឃើញ​ក្នុង​ត្រីមាស​ដំបូង​ដែរ​។​


 
​ការ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​បណ្តាលឱ្យមាន​ការប្រែប្រួល​សរីរាង្គ​ក្នុង​ខ្លួន​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់​ទារក និង​ធ្វើ​ឱ្យគេ​ងាយ​នឹងមាន​ជំងឺ​ទឹកនោមផ្អែម​នៅ​ថ្ងៃក្រោយ​បាន​។ បើសិនជា​អ្នក​ត្រូវបាន​គេ​រកឃើញថា​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ហើយ​នោះ កូន​អ្នក​នឹងមិន​កើតមាន​មាន​ជំងឺ​នេះ​តាម​ខ្លួន ឬ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​នៅពេល​ធំ​ឡើង​ឡើយ ប៉ុន្តែ​គេ​នឹងមាន​ឱកាស​កាន់តែ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ឱកាស​កើត​ជំងឺ​ទឹកនោមផ្អែម​វា​អាស្រ័យ​ទៅតាម​ទម្លាប់​របប​អាហារ និង​របៀប​រស់នៅ​ដែល​គេ​អនុវត្ត​ដែរ​។​
 
​ការកើត​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ដំបូង​លើ​ក្មេង​ដែល​កើត​ពី​ម្តាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​បង្ការ​បាន លុះត្រាតែ​ក្មេង​នោះ​រស់​នៅមាន​សុខភាព​ល្អ របៀប​រស់នៅ​បែប​សកម្ម និង​ចៀស​វា​អាហារ​មិន​ផ្តល់​សុខភាព​៕
 
ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com