ជាតិ
សេដ្ឋកិច្ច
អគារ​ភ្លោះ Gateway នឹង​លេចឡើង​ក្បែរ​សាលា​តិច​ណូ​នៅ​ឆ្នាំ​២០១៦
01, Dec 2015 , 4:02 pm        
រូបភាព
ដោយ:
​ទីក្រុង​ភ្នំពេញ​នឹងមាន​អគារ​ភ្លោះ​ឈ្មោះ Gateway កម្ពស់​៣៩​ជាន់​មួយទៀត​នៅក្បែរ​សាលា​តិច​ណូ លើ​មហាវិថី​សហព័ន្ធរុស្ស៊ី​។ គេ​មិនទាន់​ដឹង​ពី​តម្លៃ​វិនិយោគ​លើ​អគារ​ភ្លោះ និង​ថា​តើ​អ្នកណា​ជា​ម្ចាស់​នៃ​អគារ​ភ្លោះ​នេះឡើយ ប៉ុន្តែ​ដំណឹង​ស្តីពី​វត្ត​មាននៃ​អគារ​ភ្លោះ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ដែល​គេ​ស្គាល់​ជា​អ្នកជំនួញ​ធំ​របស់​កម្ពុជា​។



​អគារ​ពាណិជ្ជកម្ម​ដែល​នឹងត្រូវ​សាងសង់​រួមគ្នា​ដោយ​វិនិយោគិន​ក្នុងស្រុក និង​បរទេស នឹងត្រូវ​ផ្តើម​ការសាងសង់​នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អូស្មាន ហាហ្សាន់ ដដែល មុននឹង​លោក​សរសេរ​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​ទីនេះ​នឹង​ផ្ដល់​ការងារ​ដល់​ប្រជាជន​យើង ច្រើន​ពាន់​នាក់ ហើយ​សង្ឃឹមថា រដ្ឋ​យើង​នឹង​ទទួលបាន​នូវ​ប្រាក់​ពន្ធ​អាគារ សំណង់ ពន្ធ​អាជីវកម្ម (​កន្លងមក​បាន​ពន្ធ​តែ​លើដី​តូច​មួយ​) ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស​»​។​

​ចំពោះ​លោក​ឧកញ៉ា​ដែលជា​ខ្មែរ​អ៊ីស្លាម អគារ​ភ្លោះ​Gateway នឹង​បន្ថែម​សម្រស់​ដល់​រាជធានី​ភ្នំពេញ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន និង​សេចក្តីទុកចិត្ត​លើ​រដ្ឋាភិបាល​។

លោកឧកញ៉ា អូស្មាន ហាហ្សាន់ គឺជារដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីផង ជា​រដ្ឋលេខាធិការនៃ​ក្រសួងការងារផង និងជាប្រធាន​អង្គការ​មូលនិធិអភិវឌ្ឍ​មូស្លីមកម្ពុជា​ដែរ៕






Tag:
 ​អគារ​ភ្លោះ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com