ជាតិ
សង្គមជាតិ
តុលាការសម្រេចឲ្យគ្រូពេទ្យ យ៉ែម ជ្រិន ជាប់ពន្ធនាគារ ២៥ ឆ្នាំ
03, Dec 2015 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​មុននេះបន្តិច តុលាការដំបូងខេត្តបាត់ដំបងបានប្រកាសសាលក្រម សម្រេចឲ្យគ្រូពេទ្យ យ៉ែម ជ្រិន អាយុ ៥៦ឆ្នាំ ជាប់ពន្ធនាគាររយៈ​ពេល​ ២៥ ឆ្នាំ និងពិន័យជាប្រាក់ ៥ លានរៀល។ នៅថ្ងៃនេះ តុលាការ​បាន​ប្តូរបទ​ចោទ​ប្រកាន់​លោក យ៉ែម ជ្រិន ពីបទឃាតកម្មដោយ​អំពើឃោរឃៅ ដែល​ប្រ​ព្រឹត្ត​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង មកជាបទ​ទារុណកម្មដែលមានស្ថានទម្ងន់​ទោសដោយសារតែ​មរណ​ភាព​នៃ​ជន​រង​គ្រោះ​៕



ជាមួយគ្នាដែរ តុលាការបានហាមឃាត់លោក យ៉ែម ជ្រិន មិនឲ្យប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្រ្តជាស្ថារព។​​

ក្រោយពីស្តាប់សាលក្រមរួច នៅព្រឹកមិញ​​នេះ មេធាវី​​​លោក ឯម សុវណ្ណ នឹង​​បន្ត​​​ពិភាក្សា​​ជាមួយ​​លោក យ៉ែម ជ្រិន ​​ពីការ​​ដាក់​​​​​​​ពាក្យ​​បណ្តឹង​​​​​​ទាស់​​​​ទៅ​​​​​​សាលា​​​ឧទ្ធរណ៍​​​​​​​ឬ​​​​​យ៉ាង​​​​​​ណា?​​​​​​​

Tag:
 យ៉ែម ជ្រិន
© រក្សាសិទ្ធិដោយ thmeythmey.com