អន្តរជាតិ
ខោស្លីប​ក្បត់​ម្ចាស់​
05, Dec 2015 , 12:32 pm        
រូបភាព
ដោយ: ធីតា

​កាលពី​សប្តាហ៍​មុន តុលាការ Puy-en-Valey របស់​បារាំង បាន​កាត់ទោស​យុវជន​អាយុ​២៣​ឆ្នាំ​ម្នាក់​ពីបទ​ប្រព្រឹត្ត​អំពើចោរកម្ម​នៅ​រោងចក្រ​មួយ ដោយ​ដាក់ពន្ធនាគារ​មួយឆ្នាំ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ខោស្លីប​របស់​ជនល្មើស​បានក្លាយ​វត្ថុតាង​ដ៏​សំខាន់​ដែល​ឈានទៅដល់​ការសម្រេច​ក្តី​របស់​តុលាការ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​តំបន់ Le Progrès​។​



​កាលពី​ខែកញ្ញា ឆ្នាំ​២០១៣ រោងចក្រ​មួយ​នៅ​តំបន់ Auverge ប្រទេស​បារាំង បាន​រងគ្រោះ​ដោយ​អំពើរ​ចោរកម្ម ដោយ​យុវជន​ដើមកំណើត​រ៉ូ​មាំ​ង​ម្នា​ក់បាន​ចូល​លួច​អាគុយ និង​ខ្សែលួស​ជាច្រើន​។ ប៉ុន្តែ​ប៉ូលិស​បាន​រក​ស្គាល់​ភិនភាគ​ជនសង្ស័យ​ដោយ​ងាយស្រួល​ដោយសារ​គេ​បាន​ស្រាត​ខោស្លីប​ចោល​នៅ​ទីតាំង​នៃ​ចោរកម្ម​។​

​ក្រុម​ស៊ើបអង្កេត​បាន​រកឃើញ​ជ​ន​ល្មើស តាមរយៈ​ការយក​ខោស្លីប​នោះ​ទៅពិនិត្យ DNA​។ កាលពី​ថ្ងៃ​អង្គារ យុវជន​ដែល​បាន​ប្រព្រឹត្ត​កំហុស​មិនមាន​វត្ត​មាននៅ​តុលាការ​នោះឡើយ ខណៈ​រូបគេ​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើចោរកម្ម​៕


© រក្សាសិទ្ធិដោយ thmeythmey.com