ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ធ្វើ​វេទិកា​ស្តីពី​ការសិក្សា​របស់​និស្សិត​ជនជាតិដើម​ភាគតិច នៅ​ថ្ងៃស្អែក​នេះ
05, Dec 2015 , 5:46 pm        
រូបភាព

​វេទិកា​ស្តីពី​«​យុវជន​ជនជាតិដើម​ភាគតិច និង​ឱកាស​នៃ​ការទទួលបាន​នូវ​ការអប់រំ​​កម្រិត​ឧ​ត្ត​មសិ​ក្សា នៅ​រាជធានី​ភ្នំពេញ​» នឹងត្រូវ​រៀបចំឡើង​ដោយ សមាគម និង​សង្គម​ស៊ីវិល​មួយចំនួន​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន ខ្មែរ​សូ​រិ​ន នា​ថ្ងៃទី​៦ ធ្នូ ស្អែក​នេះ​។​



​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​មួយចំនួន រួមមាន អង្គការ​ខុមហ្វ្រែល (Comfrel) សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA) អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា (CIPO) បណ្តាញ​យុវជន​កម្ពុជា (CYN) បណ្តាញ​យុ​វជ​ខ្មែរ​មហានរគ (KYE) និង​ក្រុមយុវជន​ស្ម័គ្រចិត្ត បាន​សហការគ្នា​ដើម្បី​បង្កើត​វេទិកា​មួយ​ក្រោម​ប្រធានបទ «​យុវជន​ជនជាតិដើម​ភាគតិច និង​ឱកាស​នៃ​ការទទួលបាន​នូវ​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​រាជធានី​ភ្នំពេញ​» ។ នេះ​បើតាម​សេចក្តីជូនដំណឹង​រួមគ្នា​របស់​អង្គការ និង​សមាគម​ទាំងនោះ​។​

​គោលបំណង​សំខាន់ៗ​មួយចំនួន​នៃ​វេទិកា​នេះ គឺ ១. ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន និង​សិស្ស​និស្សិត​ជនជាតិដើម​ភាគតិច​បានបង្ហាញ​ពី​បញ្ហា​ប្រឈម នៃ​ការទទួលបាន​ការអប់រំ​របស់​យុវជន​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។ ២. ដើម្បី​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​, អង្គការ​ម្ចាស់ជំនួយ​, ស្ថានទូត និង​អ្នកពាក់ព័ន្ធ បានដឹង​ពី​បញ្ហា​ទាំងនេះ និង​យ​ឆ្លើយតប​អំពី​តម្រូវការ​នៃ​ការអប់រំ​របស់​និស្សិត​ជនជាតិដើម​ភាគតិច​។ ៣. ដើម្បី​ដាក់សំណើរ​ស្តីពី​តម្រូវការ​នៃ​ការអប់រំ​របស់​និស្សិត​ជនជាតិដើម​ភាគតិច ជូន​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​បង្ហាញ​ពី​ការរៀបចំ​សកម្មភាព ដើម្បី​ដោះស្រាយ​បញ្ហា​តាមរយៈ​ការប្រើប្រាស់​វេ​ប​សាយ “​សម្លេង​យុវជន​”​។​

​សូមបញ្ជាក់ថា អ្នកចូលរួម​ក្នុង​វេទិកា មាន​ចំនួន ១២០​នាក់ ដែល​មកពី​ក្រុមយុវជន​ជនជាតិដើម​ភាគតិច សិស្ស និស្សិត បណ្តាញ​យុវជន ដោយ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៥០​ភាគរយ​៕


Tag:
 និស្សិត
  ជនជាតិដើម​ភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com