អន្តរជាតិ
គ្រូ​ល្មោភកាម​ម្នាក់​ត្រូវ​ជាប់គុក​ដោយសារ​រួមភេទ​ជាមួយ​កូនសិស្ស​ខ្លួន​រហូតដល់ ៨០​ដង​
06, Dec 2015 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ

ជំនួយការ​គ្រូបង្រៀន​ម្នាក់​ដែល​បាន​រួមភេទ​ជាមួយ​កូនសិស្ស​អាយុ ១៥​ឆ្នាំ​ម្នាក់​រហូតដល់ ៨០​ដងនោះ​ត្រូវបាន​តុលាការ​អង់គ្លេស​កាត់ទោស​ឱ្យ​ជាប់គុគ​រយៈពេល ២​ឆ្នាំ​។​


ស្ត្រី​ម្នាក់​ឈ្មោះ Caroline Berriman អាយុ ៣០​ឆ្នាំ ដែលជា​ជំនួយការ​គ្រូបង្រៀន និង​ធ្វើការ​នៅ​សាលា Abraham Moss Community School ក្នុង​ទីក្រុង Manchester បាន​សារភាពថា នាង​បាន​រួមភេទ​ជាមួយ​សិស្ស​របស់ខ្លួន​ពិតប្រាកដ​មែន​។​

តុលាការ​កំពូល  និយាយថា សកម្មភាព​ផ្លូវភេទ​ដែលមាន​ចំនួន​រហូតដល់ ៨០​ដង​បែបនេះ​ក្នុង​រយៈពេល ៣ ទៅ​៤​ខែ បណ្តាលឱ្យ​នាង​មាន​ផ្ទៃពោះ​ប៉ុន្តែ​នាង​បាន​ទម្លាក់​កូន​នោះ​ចោល​៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com