អន្តរជាតិ
អ្នកវិភាគ​៖ ជីវប្រវត្តិ​របស់លោក George HW Bush មិន​ជួយ​កូនប្រុស​ទាំងពីរ​របស់​លោក​នោះទេ​
08, Dec 2015 , 7:39 am        
រូបភាព
ដោយ: VOA
​ខណៈពេល​មានការ​ធ្លាក់ចុះ​នៃ​ការគាំទ្រ​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់លោក Jeb Bush នោះ ឪពុក​របស់លោក គឺ​លោក George HW Bush  ដែលជា​អតីត​ប្រធានាធិបតី បាន​ត្រៀម​នឹង​ចេញផ្សាយ​សៀវភៅ​ជីវប្រវត្តិ​នាពេលខាងមុខ​នេះ ដែល​កំពុង​ទាញយក​ការយកចិត្ត​ទុក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​។ អ្នកវិភាគ​នយោបាយ​បាន​ប្រាប់ VOA ថា ការស្តីបន្ទោស​ជន​ផ្សេងៗ​សម្រាប់​ការសម្រេចចិត្ត​របស់​កូនប្រុស​លោក រួមមាន​ការឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់ បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​នោះ នឹងមិន​ធ្វើ​ឲ្យ​វា​ប្រសើរឡើង​នូវ​កេរដំណែល​របស់លោក George W. Bush ឬ​មិន​ជួយ​ដល់​យុទ្ធនាការ​ឈរឈ្មោះ​តំណែង​ប្រធានាធិបតី​របស់ Jeb Bush នោះទេ​។ អ្នកស្រី Zlatica Hoke រាយការណ៍​អំពី​រឿងនេះ ហើយ​លោក ឈឹម សុមេធ ជូន​សេចក្តី​ប្រែ​សម្រួល​៕






​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​




© រក្សាសិទ្ធិដោយ thmeythmey.com