អន្តរជាតិ
បារាំង​បាន​ឆ្កែ «Dobrynya» ពី​រុស្ស៊ី​ដើម្បី​ជំនួស «Diesel» ដែល​ងាប់​ដោយ​ការវាយប្រហារ​
08, Dec 2015 , 10:00 am        
រូបភាព
ដោយ: ធីតា
 
​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ រុស្ស៊ី បានប្រគល់​សុនខ «Dobrynya» ដើម្បី​ជំនួស​សុនខ ឈ្មោះ «Diesel» បាន​ងាប់​ក្នុង​ការតាមប្រមាញ់​ក្រុម​ភេរវ​ករ​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ខែ​មុន​។​

 
​ឆ្កែ «Diesel» ដែលមាន​ងារ​ជា​មន្ត្រីប៉ូលិស បាន​ងាប់ នា​អំឡុងពេល​នៃប្រតិបត្តិ​ការ​តាម​ចាប់​ភេរ​វករ​នៅ​អាគារ​មួយ ជុំវិញ​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស​។ ដើម្បី​បង្ហាញ​ពី​កាយវិការ​នៃ​សាមគ្គីភាព រុស្ស៊ី បានសម្រេច​ផ្តល់​កាដូ «​ឆ្កែ​» ថ្មី​មួយ​ដល់​បារាំង​។​
 
​យោងតាម AFP រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រុស្ស៊ី លោក Vladimir Kolokoltsev បាន​ផ្ញើលិខិត​ទៅ​សម​ភាគី​បារាំង លោក Bernard Cazeneuve ទាក់ទង​ការផ្តល់​កាដូ ដែលជា​និមិត្តរូប​នៃ​សាមគ្គីភាព​នេះ​។ សុនខ «Dobrynya» ជា​ឈ្មោះ​ឧទ្ទិស​ដល់​វីរបុរស​ក្នុង​រឿងនិទាន​រុស្ស៊ី Dobryanya Nikitich​។​
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com