ជាតិ
សង្គមជាតិ
ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ទស្សនា​អង្គរ​មាន​ជាង២សែន​ក្នុង​ខែវិច្ឆិកា
08, Dec 2015 , 2:40 pm        
រូបភាព
សៀមរាប៖ យោងតាម​របាយការណ៍​ចំណូល​ទេសចរណ៍​ប្រចាំខែ របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញថា ក្នុង​ខែវិច្ឆិកា មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង២សែន​នាក់ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ។ ចំនួន​នេះ គឺ​កើនឡើង​ជាង ៣ភាគរយ បើ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ២០១៤ ។



ខែវិច្ឆិកា ឆ្នាំ២០១៥ ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ២០០,០៨៥នាក់។ តួលេខ​នេះ កើនឡើង ៣.៥៤ភាគរយ ធៀប​នឹង​ឆ្នាំ២០១៤ ។ ក្នុង​របាយការណ៍​សង្ខេប​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត និង​បូកសរុប​ពី​ចំណូល​ក្នុង​ខែវិច្ឆិកា ថា​មាន​ចំនួន ជិត៦លាន​ដុល្លារ​អាមេរិក (៥,៨៧៥,៤០០) ធ្វើ​ឲ្យ​កើនឡើង ៥.៧១ភាគរយ ធៀប​នឹង​ឆ្នាំ២០១៤ ។

ដូចគ្នា​ទៅនឹង​របាយការណ៍​ជា​ប្រចាំខែ​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បូកសរុប​តួលេខ​ភ្ញៀវទេសចរ ដែល​ទិញ​ប័ណ្ណ​ទស្សនា​អង្គរ តាំងពីដើម​ឆ្នាំ​មក​ដែរ។ រយៈពេល១១ខែ​កន្លងមកនេះ មាន​ទេសចរ​ប្រមាណ​ជិត ២លាន​នាក់ (១,៨៧៧,៤៣៦) កើនឡើង​ជាង ២ភាគរយ។ ១១ខែ​កន្លងមកនេះ ធ្វើ​ឲ្យ​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ មាន​រហូតដល់​ទៅ ៥៣,៥៥៦,៤៨០ដុល្លារ​អាមេរិក គឺ​កើន​ជាង ១ភាគរយ៕


Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com