ព័ត៍មានសុខភាព
សុខភាព៖ គ្រាប់ស្វាយ​ចន្ទី​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!
09, Dec 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​ការ​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី​អាចជួយ​ពង្រឹង​ដល់​សុខភាព និង​សេចក្តីសុខ​បានដែរ​ទេ​? ខ្ញុំ​ជឿជាក់ថា ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ វា​ពិតជា​អាច​។ គួរឱ្យ​ស្តាយ មាន​មនុស្ស​ជាច្រើន​មិន​ចូលចិត្ត​ញ៉ាំ​វា​នោះទេ ព្រោះតែ​គេ​ថា​វា​ពោរពេញ​ទៅដោយ​ជាតិ​ខ្លាញ់ និង​មិនល្អ​ចំពោះ​សុខភាព​។

 
​តាមពិត ការ​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី​អាចជួយ​ដល់​សុខភាព​បាន​ច្រើនយ៉ាង​ណាស់​។ វា​មិន​ត្រឹមតែ​ផ្ទុក​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​ទេ តែ​អ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​បង្កើតជា​អាហារ​ឆ្ងាញ់ៗ​បានដែរ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​ការ​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី​។ 
 
​ខ្លាញ់​ប្រភេទ Monounsaturated Fats
​ដល់​ពេលដែល​ត្រូវ​លែង​ខ្លាច​ពាក្យ​ថា​ខ្លាញ់​ទៀតហើយ​នៅពេល​ញ៉ាំ​គ្រាប់ស្វាយ​ច័ន្ទី ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ​ដែល​សំខាន់​ចំពោះ​សុខភាព ជាពិសេស​អាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ និង​បង្កើត​ខ្លាញ់​ល្អ​ទៀតផង​។ 
 
​អង់​ទី​អុកស៊ីដ​ង់​
​គ្រាប់ស្វាយ​ច័ន្ទី​មាន​ជាតិ​ទង់ដែង ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ​ដ៏​មាន​សុខភាព​។ ទង់ដែង​ដែល​បានមកពី​អាហារ​អាចជួយ​រាងកាយ​ក្នុងការ​បង្កើត​ជាលិកា និង​កោសិកា​អាច​ផលិត​ថាមពលបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com