ជាតិ
សង្គមជាតិ
ប្រទេស១៥ចូលរួម​សន្និសីទអន្តរជាតិ​ស្តីពី​តម្លៃ​វប្បធម៌​អាស៊ីអាគ្នេយ៍​លើក​ទី១១
11, Dec 2015 , 9:34 am        
រូបភាព
សៀមរាប៖ សន្និសីទ​អន្តរជាតិ​លើក​ទី១១ ស្តីពី​តម្លៃ​វប្ប​ធ​ន៌​អាស៊ីអាគ្នេយ៍៖ វប្បធម៌ កំណើន​បៃតង និង​ទេសចរណ៍ បានចាប់ផ្តើម​ធ្វើ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ សិក្ខាសាលា​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី១១នេះ មាន​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន១៥ចូលរួម។



ក្រុម​សាស្ត្រាចារ្យ បណ្ឌិត វាគ្មិន និង​អ្នកជំនាញ​វប្បធម៌​មកពី១៥ប្រទេស បាន​ជួបគ្នា​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី១១ ស្តីពី​តម្លៃ​វប្បធម៌៖ វប្បធម៌-កំណើន​បៃតង និង​ទេសចរណ៍ ដែល​ធ្វើឡើង​រយៈពេល២ថ្ងៃ​នៅ​ខេត្តសៀមរាប គឺ​ចាប់ពី​ថ្ងៃទី១១ ដល់១២ ធ្នូ ឆ្នាំ២០១៥នេះ។ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងនោះ រួមមាន​មកពី​ប្រទេស​កម្ពុជា កូរ៉េ ចិន ថៃ បារាំង ព្រុយ​ណេ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា វៀតណាម អាមេរិក ឡាវ អង់គ្លេស ឥណ្ឌា និង​ឥណ្ឌូនេស៊ី ដែល​សរុប​ទាំងអស់​ប្រមាណ ១២៦នាក់។

ប្រធានបទសំខាន់ៗនៅក្នុង​សន្និសីទ​អន្តរជាតិ​នៅពេលនេះ នឹង​ជជែក​លើក​ប្រធានបទ​សំខាន់​ចំនួន​បី រួមមាន វប្បធម៌ និង​អត្តសញ្ញាណ​អាស៊ីអាគ្នេយ៍ ការរក្សា​បេតិកភណ្ឌ​វប្បធម៌​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការកសាង​សន្តិភាព និង​ចុងក្រោយ​និយាយ​ពី កម្លាំង​វប្បធម៌ ដើម្បី​ការរួបរួម​សង្គម។

គួរ​បញ្ជាក់ថា សន្និសីទ​នេះ​ប្រព្រឹត្តិទៅបាន​ក្រោម​ការឧបត្ថម្ភ​ពី​មូលនិធិ​កូរ៉េ​សម្រាប់​ការសិក្សា​ជាន់ខ្ពស់៕



Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com