ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​សម្រាប់​ឆ្នាំ​២០១៦
11, Dec 2015 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ក​ម្ពូ​ជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣​ខែធ្នូ​នេះ​។



​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការពា​ជាតិ​កម្ពុជា ក្នុងកំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ទៀ បាញ់ នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម​ភាគី​របស់លោក ព្រមទាំង​ចុះហត្ថលេខា លើ​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៦ រវាង​ក្រសួង​ការពា​ជាតិ​នៃ​ប្រទេស​ទាំង​២ ។​

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា បានបញ្ជាក់​ទៀតថា លោក ទៀ បាញ់ ក៏​នឹង​ទៅ​ទស្សនកិច្ច​កងវរសេនាតូច រថពាសដែក​៤៧ បញ្ជាការដ្ឋាន រដ្ឋធានី​ហាណូយ និង​ទៅសួរសុខទុក្ខ​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ផងដែរ​៕


Tag:
 ទៀ បាញ់​
 ​ កម្ពុជា​-​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com