ជាតិ
សង្គមជាតិ
យុវជន​កម្ពុជា ៣រូបទទួល​បានមេដាយសំរិទ្ធ​ពី​ការប្រឡង​អូ​ឡាំ​ព្យាដ​អន្តរជាតិ
11, Dec 2015 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ យុវជន​កម្ពុជា​ ០៣រូបទទួលបាន​មេដាយសំរិទ្ធពី​ការប្រឡង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​ លើក​ទី ១២ (The 12th IJSO: International Junior Science Olympiad) ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ១០ថ្ងៃ ចាប់ពី​ថ្ងៃទី២ ដល់១១ ខែ​ធ្នូ ឆ្នាំ២០១៥ នៅប្រទេសកូរ៉េខាងត្បូង។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។



ក្រសួង​អប់រំ​បាន​បញ្ជូន​គ្រូដឹកនាំ​ចំនួន ០៣រូប និង​បេក្ខជន​ចំនួន ០៦រូប ទៅ​ចូលរួម​ប្រឡង IJSO លើក​ទី១២នេះ។ ជា​លទ្ធផល បេក្ខជន​ចំនួន ០៣នាក់ ទទួលបាន​មេដាយសំរិទ្ធ​ម្នាក់​មួយគ្រឿង ក្នុងនោះ​មាន យុវជន វង់ ស៊ិន​រិទ្ធី ជា​សិស្ស​នៃ​វិទ្យាល័យ​មង្គលបុរី ខេត្តបន្ទាយមានជ័យ, យុវជន អ៊ិត រស្មី ជា​សិស្ស​នៃ​វិទ្យាល័យ​ ហ៊ុន សែន​ កោះធំ ខេត្តកណ្តាល និង យុវជន ហុន នួន ជា​សិស្ស​នៃ​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង៕


Tag:
 អប់រំ
  អូឡាំព្យាដ
© រក្សាសិទ្ធិដោយ thmeythmey.com