ពីនេះ ពីនោះ
ស្ត្រេ​សនឹង​ការងារ អាចធ្វើ​ឲ្យ​អ្នក​ឈឺ​
13, Dec 2015 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ

​ការស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញថា កម្រិត​ខ្ពស់​នៃ​ស្ត្រេ​ស​ការងារ អាច​បង្កើន​ហានិភ័យ នៃ​ការសុំច្បាប់​ឈឺ ដែល​ត្រូវបាន​បង្កឡើង ដោយ​សុខភាព​ផ្លូវចិត្ត​។ ​អ្នកស្រាវជ្រាវ បាន​មើល​ទៅលើ អ្នកធ្វើការងារ​ជិត ១២.០០០ នាក់​។ ជាង ៥ ឆ្នាំ ប្រហែល ៨​ភាគរយ នៃ​អ្នកធ្វើការងារ បាន​សុំច្បាប់​ឈឺ ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​។ ៣/៤ នៃ​អ្នក​ដែល​សុំច្បាប់​ឈឺ​នេះ គឺជា​មនុស្ស​ស្រី​។​



​អ្នកធ្វើការងារ ដែលមាន​ការគាំទ្រ​ពី​សង្គម​តិច មាន​កម្រិត​ខ្ពស់​នៃ​ការងារ គឺមាន​ហានិភ័យ​ខ្ពស់ នៃ​ការសុំច្បាប់​ឈឺ ដោយ​បញ្ហា​សុខភាព​ផ្លូវ​ចិ្ត ដូចជា អ្នក​ដែលមាន​របៀប​រស់នៅ​មិនល្អ​។ ការជក់បារី គឺជា​កត្តា​ហានិភ័យ​មួយ ចំពោះ​សុំច្បាប់​ឈឺ ដោយ​បញ្ហា​សុខភាព​ផ្លូវចិត្ត ប៉ុន្តែ ការផឹក​ស្រា មិនមែន​នោះទេ​។​

​កម្រិត​ខ្ពស់​នៃ​ការធ្វើ​លំ​ហាត់ប្រាណ បាន​បន្ថយ​ហានិភ័យ នៃ​ការសុំច្បាប់​ឈឺ ដោយ​បញ្ហា​សុខភាព​ផ្លូវចិត្ត នេះ​ដោយ​យោងតាម​ការស្រាវជ្រាវ ដែល​ត្រូវបាន​ចេញផ្សាយ នៅក្នុង​កាសែត Journal of Occupational and Environmental Medicine​ ។​

​វេជ្ជបណ្ឌិត លីហ្សា ម៉ា​តេ (Lisa Mater) បាន​និយាយថា ការស្រាវជ្រាវ បាន​បន្ថែម​ទៅលើ​ការបង្ហាញ​ពីមុន​ថា បញ្ហា​ចិត្តសាស្ត្រ​នៅនឹងកន្លែង​ការងារ ជះឥទ្ធិពល​ទៅលើ អត្រា​នៃ​ការសុំច្បាប់​ឈឺ ដោយ​បញ្ហា​ផ្លូវចិត្ត ហើយ​អាច​បង្ហាញ​ពី​មធ្យោបាយ ដើម្បី​បន្ថយ​ហានិភ័យ​បាន​។​

​គាត់​បានសរសេរថា អន្តរាគមន៍ ដើម្បី​បន្ថយ​ការសុំច្បាប់​ឈឺ ដោយ​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​សំដៅលើ​ភាពប្រសើរឡើង នៃ​បរិយាកាស​នៃ​ការងារ​នោះ អាច​បង្ហាញថា​មាន​ប្រសិទ្ធភាព​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com