ពីនេះ ពីនោះ
ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការរួម​ភេទ​
13, Dec 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

​មុនពេល​ធ្វើ​បទ​បង្ហាញ​តាម​ការស្រាវជ្រាវ​បានអោយដឹងថា ការ​រួមភេទ​អាចធ្វើអោយ​ធូរ​ដល់​សរសៃប្រសាទ បន្ថយ​សម្ពាធ​ឈាម និង​ស្ត្រេ​ស​។ អ្នក​ដែល​រួមភេទ​រួច​មុនពេល​ធ្វើ​បទ​បង្ហាញ​នៅ​ទីសាធារណៈ​គឺមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​តិចតួច​បំផុត​តែម្តង​។



ព្រឹក​ឡើង​
អ្វីដែល​គួរអោយភ្ញាក់ផ្អើល​នោះ​គឺថា រាងកាយ​របស់​អ្នក​ត្រូវបាន​បង្កើតឡើង​ដើម្បី​រួមភេទ​នៅពេល​ព្រឹក​តែម្តង​។​

នៅពេលដែល​អ្នក​យល់ថា​ខ្លួនឯង​ចាញ់​អាកាសធាតុ​បន្តិចបន្តួច​
តាម​ការសិក្សា​បានអោយដឹងថា ការ​រួមភេទ​ពិតជា​អាចជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​មែន​។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ត្រៀមខ្លួន​ចូល​រដូវ​កាល​ជំងឺ​ផ្តាសាយ​។

ថ្ងៃទី​១៤ នៃ​វដ្ត​រដូវ​មនុស្ស​ស្រី​
តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា នៅ​ជុំវិញ​រយៈពេល​ពីរ​សប្តាហ៍​នៃ​វដ្ត​រដូវ​មនុស្ស​ស្រី សេរ (Clitoris) នឹង​លូត​ធំ​ជាង​មុន ២០​ភាគរយ ហើយក៏​ជា​កន្លែង​ដែល​ងាយ​នឹង​ទទួលបាន​ភាព​ស្រើបស្រាល​ជាងគេ​ផងដែរ​។ ការឈាន​ដល់​ចំណុចកំពូល​របស់​អ្នក​ប្រហែលជា​ងាយស្រួល​នឹង​ទទួលបាន​តាមរយៈ​ការរួម​ភេទ​នៅ​ថ្ងៃ​ពិសេស​មួយ​នេះ​។​

ក្រោយពី​ហាត់ប្រាណ​រួច​
ចូរ​ធ្វើ​ការទាញយក​ប្រយោជន៍​ក្រោយពី​ការហាត់​ប្រាណ ហើយ​គួរតែ​បន្ថែម​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​នៃ​មុខងារ​ផ្លូវភេទ​នៅពេល​បន្ទាប់​។ ការសិក្សា​បានអោយដឹងថា ក្រោយពី​ស្ត្រី​ហាត់ប្រាណ​ដោយ​ការ​ជិះ​កង់​រយៈពេល ២០​នាទី​រួចមក​គឺ​ធ្វើអោយ​លំ​ហូរឈាម​ទៅកាន់​តំបន់​ប្រដាប់ភេទ​របស់​ពួកគេ​កាន់តែខ្លាំង​រហូតដល់ ១៦៩​ភាគរយ​ឡើយ​ទៅ​ឯណោះ​។ ជាមួយគ្នានេះដែរ រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​កាន់តែច្រើន​នៅពេល​ហាត់ប្រាណ ដូច្នេះ​ចំណង់​ផ្លូវភេទ​បែប​ធម្មជាតិ​របស់​អ្នកនឹង​កើតឡើង​ខ្ពស់​ជាមិនខាន​ក្រោយពី​បែកញើស​រួច​។

ក្រោយពី​ជួប​នូវ​ថ្ងៃ​ស៊យ​
តើ​អ្នក​ចង់​បំបាត់​ភាព​តានតឹង​ដែល​កើតចេញពី​ពេលវេលា​ដ៏​អាក្រក់​មួយ​នៅ​កន្លែងធ្វើការ​ដែរ​ទេ​? ការ​រួមភេទ​ប្រហែលជា​ជម្រើស​ដ៏​ផ្តល់​សុខភាព​ជាង​ការបំបាត់​ទុក្ខ​ដោយ​ការផឹក​ស្រា​បៀរ​។ តាម​ការសិក្សា​បានអោយដឹងថា ការរួម​ភេទ និង​សកម្មភាព​រាងកាយ​ផ្សេងៗ​ដូចជា​ការ​កាន់​ដៃ​គ្នា ក៏​សុទ្ធតែ​អាចជួយ​ពង្រឹង​ដល់​អារម្មណ៍ និង​បន្ថយ​ស្ត្រេ​សបាន​ច្រើន​ដែរ​៕

ផ្តល់​សិទ្ធិ​ដោយ ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com