ពីនេះ ពីនោះ
តើ​ពាក្យ​«​ស្វ័យ​ធន​ភាព​» មានន័យ​បែបណា​?
15, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា​«​ស្វ័យ​ធន​ភាព​»​ដូចខាងក្រោម​៖



​ស្វ័យ​ធន​ភាព មានន័យថា ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​បិទ​ជិត​នៃ​ប្រទេសមួយ​ដែលមាន​ការគ្រប់គ្រង​ដោយ​ខ្លួនឯង ហើយ​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ធនធាន​របស់ខ្លួន​ផ្ទាល់​។ ឧទាហរណ៍ ក្រោយ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​១៩២៩ ម៉ូ​សូលី​នី បាន​អនុវត្ត​នយោបាយ​ស្វ័យ​ធន​ភាព​នៅ​ប្រទេស​អ៊ីតាលី​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com