ពីនេះ ពីនោះ
គួរតែ​អាន website ទាំង ៨ នេះ បើ​ចង់​ក្លាយជា​អ្នកមាន​
22, Dec 2015 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
 
​សៀវភៅ សម្ភារបង្រៀន និង​វីដេអូ​ជាច្រើន អាចជួយ​បង្ហាត់បង្ហាញ និង​ណែនាំ​អ្នក ឲ្យ​សម្រេច​គោលបំណង​របស់​អ្នក​បាន ប៉ុន្តែពេលខ្លះ វា​មិនអាច​ផ្លាស់ប្តូរឆាកជីវិត​របស់​អ្នក​បាន​ទាំងស្រុង​នោះទេ​។ បន្ថែម​ពីលើ​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នកនូវ​គេហទំព័រ​ទាំង៨ ដែល​អាចជួយ​អ្នកឲ្យ​ក្លាយជា​អ្នក​មានបាន ប៉ុន្តែមាន ឬ​មិនមាន ក៏​អាស្រ័យទៅលើ​សមត្ថភាព និង​ការខិតខំ​ប្រឹង​របស់​អ្នក​ដែរ​។ ដូច្នេះ ចូរ​ចំណាយពេល​ឲ្យ​បាន​ច្រើន ដើម្បី​ចូលទៅ​កាន់​គេហទំព័រ​នេះ ដើម្បី​ស្វែងយល់​ពី​របៀប​គ្រប់គ្រង​លុយ និង​ការរកស៊ី​ផ្សេងៗ​។​


 
​គេហទំព័រ​ទី ១ ៖ The Motley Fool
​គេហទំព័រ​នេះ សាក​សម​សម្រាប់​មនុស្ស​ទូទៅ មិន​ថា​អ្នករកស៊ី​ធម្មតាៗ វិនិយោគិ​ន អា​ជី​វ​កម្ម​គ្រួសារ ឬ​សហគ្រាស​ធំៗ​។ អ្នក​អាច​ស្វែងយល់​អំពីទីផ្សារ​ភាគហ៊ុន និង​ផែនការ​ហិរញ្ញវត្ថុ​ជាដើម​។​
 
​គេហទំព័រ​ទី ២ ៖  Finance at Khan Academy
​ជា​គេហទំព័រដែល​ផ្តល់នូវ​វីដេអូ​ខ្លីៗ តែ​ច្បាស់លាស់ និង​មាន​សារៈប្រយោជន៍​ជាច្រើន ដែល​ទាក់ទង​ទៅនឹងប្រធាន​ហិរញ្ញវត្ថុ ដូចជា 401(k)s, Roth IRAs, Traditional IRAs អត្រា​ការប្រាក់ ភាគហ៊ុន ការវិនិយោគ និង​កិច្ចសន្ទនាអំពី​វិស័យសេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ន​។ អ្នក​ដែល​មិន​ចូលចិត្ត​អាន​សៀវភៅ ប្រហែលជា​ត្រូវ​ចូល​មើលគេហទំព័រ​មួយ​នេះហើយ​។​
 
​គេហទំព័រ​ទី ៣ ៖  Morningstar
Morningstar នឹង​បង្ហាញ​អ្នក​នូវ​ក្រុមហ៊ុន​វិនិយោគជាង៥០០,០០០ ដែល​អ្នក​អាច​យក​មកសិក្សាដោយ​ខ្លួនឯងបាន​។ អ្នក​អាច​រៀន​បណ្តើរ ហើយ​សម្រេចចិត្ត​ចាប់ផ្តើម​រកស៊ី​បណ្តើរ​។​
 
​គេហទំព័រ​ទី ៤ ៖  I Will Teach You to Be Rich
Ramit Sethi ជា​ស្ថាបនិក​សៀវភៅ​ហិរញ្ញវត្ថុ Will Teach You to Be Rich by ហើយ​បើ​អ្នក​មិនអាច​រក​ទិញ​វា​អាន​បាន អ្នក​គួរតែ​ចូល​អាន​នៅក្នុង​គេហទំព័រ​នេះ​ទៅ​។ ចង់​ស្វែងរក​ការងារ​ក្នុង​ក្តី​ស្រមៃ មាន​គម្រោង​ចាប់ផ្តើម​អាជីវកម្ម ឬ​ចង់​រកលុយ​បន្ថែម គេហទំព័រ​មួយ​នេះ ប្រហែលជា​អាចជួយ​អ្នក​បាន​។​
 
​គេហទំព័រ​ទី ៥ ៖  Rockstar Finance
Rockstar Finance មាន​ប្រភព​អត្ថបទ​ល្អ ដែល​ដកស្រង់​ចេញពី​ជីវិត​ពិតរបស់​ម្ចាស់​ប្លុក និង​អ្នកនិពន្ធ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​តែម្តង​។​
 
​គេហទំព័រ​ទី ៦ ៖  Credit.com
Credit.com ជួយ​អ្នក​ក្នុងការ​កត់ត្រា​ចំណូល និង​ចំណាយ​របស់​អ្នក​។ ការតាមដាន​ប្រាក់ចំណូល​ជាប្រចាំ នឹងធ្វើ​ឲ្យ​អ្នកដឹង​ខ្លួន ហើយ​ប្រយ័ត្ន​ថា​តើត្រូវ​សន្សំ ឬ​ត្រូវ​ចំណាយ​បន្ថែមទៀត​។​
 
​គេហទំព័រ​ទី ៧ ៖  Kiplinger
ចង់​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ គួរតែ​អាន​គេហទំព័រ​នេះហើយ​។​
 
​គេហទំព័រ​ទី ៨ ៖  Investopedia
Investopedia ជា​ប្រភព​ការណែនាំអំពី​ហិរញ្ញវត្ថុ ដែល​អ្នក​គួរតែ​ចូល​អាន​៕
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com