ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​-​ចូល​កម្ពុជា អាចបំពេញ​ឯកសារ​គយ តាម Online នៅ​ឆ្នាំ​២០១៦
26, Dec 2015 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​-​ចូល​កម្ពុជា អាចបំពេញ​ឯកសារ​រដ្ឋបាល​គយ ឬ​ប្រតិវេទន៍​គយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (Online) នៅ​នាយក​រដ្ឋា​ន​រដ្ឋាករ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ។ នេះ​ជា​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

 
​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៤ ធ្នូ​នេះ ការដាក់​ឲ្យ​ដំណើរការ​ការបំពេញ​ឯកសារ​រដ្ឋបាល​តែមួយ តាម​ប្រព័ន្ធ Online ធ្វើតាម​ប្រកា​សលេខ ១៤៤៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី បញ្ញត្តិ និង​នីតិវិធី​ប្រតិវេទន៍​គយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​
 
​ការប្រកាស​ជូនដំណឹង​ដល់​សាធារណជន ក្រុមហ៊ុននាំចេញ និង​នាំចូល ជើង​សាគយ ឬ​ប្រតិវេទ​ន៍ករ អំពី​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Online) ប្រ​ព្រឹ​តទៅ​នៅពេល​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ធ្វើ​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) នៅ​ចុងឆ្នាំ ២០១៥​នេះ​។​
 
​គួរ​បញ្ជាក់ថា នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម ក៏​នឹង​ដំណើរការ​ការចុះបញ្ជី​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ការស្នើ​បញ្ជាក់​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ​នាំចេញ តាម​ប្រព័ន្ធ Online ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល បញ្ជាក់​ពី​មូលហេតុ​ដំណើរការ​ប្រព័ន្ធ Online ដើម្បី​សម្រួល​ដល់​ការងារ​វិនិយោគ និង​ទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស​មក​កម្ពុជា ម្យ៉ាងទៀត​គឺ កាត់បន្ថយ​អំពើពុករលួយ​៕

Tag:
 អាស៊ាន​
  AEC
© រក្សាសិទ្ធិដោយ thmeythmey.com