ជាតិ
សម្ដេច ហ៊ុន សែន ថា នៅសល់​១៦​ភាគរយ​ទៀត នឹង​អាច​បញ្ចប់​ភាពភ័យខ្លាច​នៅ​ព្រំដែន
26, Dec 2015 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ការបោះបង្គោល​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម នៅសល់តែ​ជាង​១៦​ភាគរយ​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​ជា​ស្ថាពរ​ហើយ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្ថែមថា បើ​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ចប់​រួចរាល់​នៅពេលនោះ តំបន់​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា នឹង​ក្លាយជា​តំបន់​មាន​ស្ថេរភាព ហើយ​ប្រជាពលរដ្ឋ​នឹង​រស់នៅ​គ្មាន​ភាពភ័យខ្លាច​ទៀត​ទេ​។ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រោយពី​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​នេះ កម្ពុជា​នឹង​បន្ត​ច​ចារ​កំណត់ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម​បន្ថែមទៀត​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​រួមគ្នា​នៃ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណាត់​ផ្លូវ​ប្រវែង​៤៥០​ម៉ែត្រ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ​-​ឡេ​ថា​ញ់ ដូចតទៅ​៖









Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com