ជាតិ
Facebook៖ សម្តេច ហ៊ុន សែន ចាញ់​ឯកឧត្តម សម រង្ស៊ី ជាង ៣០​ម៉ឺន Like
27, Dec 2015 , 12:57 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ទាំង​សម្តេច ហ៊ុន សែន ក៏ដូចជា​ឯកឧត្តម សម រង្ស៊ី ដែរ បាន​ប្រើប្រាស់​ទំព័រ Facebook របស់ខ្លួន​បង្ហោះ​ពី​សកម្មភាព​ផ្សេងៗ​ជាច្រើន ដូចជា​រឿង​នយោបាយ រឿង​សង្គម និង​រឿង​ផ្ទាល់ខ្លួន​ទៀតផង ដើម្បី​បង្កើតឱ្យមាន​ការទាក់ទាញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។



​គិត​ត្រឹម​ថ្ងៃទី​២៧ ខែធ្នូ​ឆ្នាំ​២០១៥ វេលា​ម៉ោង​១២ និង ៥០​នាទី​ថ្ងៃត្រង់ ទំព័រ Facebook របស់​សម្តេច ហ៊ុន សែន មាន​អ្នកគាំទ្រ​តិចជាង​ទំព័រ Facebook របស់​ឯកឧត្តម សម រង្ស៊ី រហូតដល់​ជាង ៣០​ម៉ឺន​នាក់​។ តួលេខ​ជាក់ស្តែង​បាន​បង្ហាញថា ទំព័រ Facebook របស់ សម្តេច ហ៊ុន សែន មាន​អ្នកគាំទ្រ​ត្រឹមតែ ១,៦៤២,១៥៣​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកគាំទ្រ​ទំព័រ Facebook របស់ ឯកឧត្តម សម រង្ស៊ី មាន​រហូតដល់ ១,៩៥៦,៩០២​នាក់​។​

​បច្ចុប្បន្ននេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ក្លាយទៅជា​ឧបករណ៍​ឃោសនា​នយោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​។ ដូច្នេះហើយ​ទើប​អ្នកនយោបាយ​ខ្មែរ រួមទាំង​មេដឹកនាំ​គណបក្ស​ធំៗ​ផង បាននាំគ្នា​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​ជំហរ​នយោបាយ​របស់​ពួកគេ​។ នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ អ្នកនយោបាយ​កាន់តែ​ច្រើនឡើង​នឹង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឃោសនា​ទាក់ទាញ​សំឡេងឆ្នោត​ពី​អ្នកគាំទ្រ​។ អ្នកនយោបាយ​មិនចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​ដើម្បី​សាបព្រោះ​មនោគមន៍វិជ្ជា​ខ្លួនឯង​អាច​នឹង​បាត់បង់​ប្រជាប្រិយភាព​ខ្លះ ហើយ​អាច​ថា អ្នក​ទាំងនោះ​រត់​មិនទាន់​គេ​ផង ក៏​ថា​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com