ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​​លុបចោល​ការយក​លុយ​ធ្វើដំណើរ​លើផ្លូវ​វេ​ង​ស្រេង
28, Dec 2015 , 8:55 am        
រូបភាព
ដោយ: ថ្មីៗ
ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី ២៨នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឈប់​យកលុយ​ថ្លៃ ធ្វើដំណើរលើផ្លូវ​វេ​ង​ស្រេង។



រដ្ឋាភិបាល​បានសម្រេច​ដកយក​សិទ្ធិ​គ្រប់គ្រង​ផ្លូវ​វ៉េងស្រេង​នេះ ពី​ក្រុមហ៊ុន​ថូ​ល​វេ (Phnom Penh Tool way )  មក​គ្រប់គ្រង​វិញ ដូចនេះ​រាល់​ការធ្វើដំណើរ​នៅលើ​ផ្លូវ​នេះ មិន​តម្រូវ​ឲ្យ​បង់​ថវិកា​ដូច​មុន​នោះទេ។ ក្រោយពី​ទទួល​សំណើ​ប្រជាពលរដ្ឋ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ក្រោយ​ម៉ោង១២យប់ កន្លងមកនេះ ខ្ញុំ​បានសម្រេច​ដកយក​ផ្លូវ​វេងស្រេង​មក​គ្រប់គ្រង​វិញ បន្ទាប់ពី​បានទទួល​យោបល់​ដ៏​ល្អ​ពី​សំណាក់​ប្រជាជន​យើង​មកកាន់ Facebook របស់ខ្ញុំ។ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី​ថា ពេលនេះ ការធ្វើដំណើរ​តាមផ្លូវ​វេង ស្រេង​មិនមាន​បង់ប្រាក់​ទៀត​ទេ។ អ្វីដែល​ខ្ញុំ​សុំ​ពី​បងប្អូន​វិញ​គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា។ សូមកុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​វេងស្រេង»៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com