ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​ថា លោក​ប្រា​យុទ្ធ គ្រវីក្បាល​មិនមែន​មើលងាយ​ខ្លួន​ឡើយ​
28, Dec 2015 , 10:33 am        
រូបភាព
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បកស្រាយ​នូវ​សកម្មភាព​គ្រវីក្បាល​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នៅពេលដែល​ខ្លួន​កេះ​លោក​ថា ការ​គ្រវីក្បាល​របស់លោក ប្រា​យុទ្ធ មិនមែនជា​សកម្មភាព​មើលងាយ​ខ្លួន​ឡើយ តែ​សម្តេច បញ្ជាក់ថា វា​ជា​សកម្មភាព​បង្ហាញ​ភាពស្និទ្ធស្នាល​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ប្រមុខ​រដ្ឋាភិបាល​ថៃ​។ សម្តេច ពន្យល់ថា ការ​គ្រវី​ក្បាល​របស់លោក ប្រា​យុទ្ធ ដោយសារ​លោកនាយករ​ដ្ឋ​មន្ត្រី​ថៃ ហួសចិត្ត​ខ្លួនឯង​ដែល​និយាយ​ច្រើន​មិន​ឲ្យ​អ្នកបកប្រែ​បាន​បក​ប្រែជា​ភាសា​ខ្មែរ​។ ជាងនេះទៅទៀត​សម្តេច លើកឡើងថា លោក ប្រា​យុទ្ធ ក៏​កេះ​ខ្លួន​ផងដែរ​។​


 
​សូម​រម្លឹកថា ក្នុងអំឡុង​ពេលធ្វើ​សន្និសីទកាសែត​បិទ​បញ្ចប់​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ លើក​ទី ២ កាលពី​ថ្ងៃទី ១៩ ខែធ្នូ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​គ្រវីក្បាល​នៅពេល​សម្តេច ហ៊ុន សែន កេះ​លោក​ពេល​កំពុង​ថ្លែង​ក្នុង​សន្និសីទកាសែត​។ ការ​គ្រវីក្បាល​របស់លោក ប្រា​យុទ្ធ បានធ្វើ​ឲ្យ​មានការ​បកស្រាយ​ផ្សេងៗ​គ្នា​។​
 

Tag:
 ហ៊ុន សែន​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com