ជាតិ
អគារ​មណ្ឌល​សុខភាព​ព្រះសង្ឃ​តម្លៃ​ជិត ១ លាន​ដុល្លារ​ត្រូវបាន​បញ្ចុះបឋមសិលា​សា​ង​សង់​
28, Dec 2015 , 8:39 pm        
រូបភាព
ដោយ:
​អគារ​មណ្ឌល​សុខភាព​ព្រះសង្ឃ​តម្លៃ​ជិត ១ លាន​ដុល្លារ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ចុះបឋមសិលា​សាងសង់​រួចហើយ កាលពី​ថ្ងែ​ទី​២៧ ខែធ្នូ ក្រោម​វត្តមាន​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ខាងមុខ​។ នេះ​បើ​យោងតាម AKP​។​



​លោក ប៉ា សុជាតិ​វង្ស អគារ​មណ្ឌល​សុខភាព​ព្រះសង្ឃ​មានតម្លៃ​ជិត ១ លាន​ដុល្លារ​នេះ សាងសង់​លើ​ផ្ទៃដី​ជាង​១​ហិកតា មាន​កម្ពស់​៣​ជាន់ និង​មាន​បន្ទប់​ការិយាល័យ​និង​បន្ទប់​ព្យាបាល​ចំនួន​៧៩​បន្ទប់​។ ថវិកា​ជិត ១ លាន​ដុល្លារ​សម្រាប់​សាងសង់​អគារ​មណ្ឌល​សុខភាព​ព្រះសង្ឃ​នេះ ទទួលបាន​ពី​ការបរិច្ចាក​របស់​សប្បុ​រស​ជន ព្រមទាំង​ពុទ្ធបរិស័ទ និង​ថវិកា​សាមគ្គី​របស់​ព្រះសង្ឃ​ទូទាំងប្រទេស​កម្ពុជា​។

​លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែង​បន្តទៀតថា អគារ​មណ្ឌល​សុខភាព​ព្រះសង្ឃ​នេះ នឹង​ក្លាយជា​មន្ទីរ​ពេ​ទ្រ​សម្រាប់​ព្រះសង្ឃ​ដំបូងបង្អស់ ក្នុង​ការផ្តល់សេវា​សុខភាព​សាធារណៈ​ជូន​ព្រះសង្ឃ​ទូទាំង​រាជធានី ខេត្ត ក្នុងប្រទេស​កម្ពុជា​ដោយ​មិន​គិតថ្លៃ​៕




© រក្សាសិទ្ធិដោយ thmeythmey.com