ជាតិ
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បន្ត​ក្រើនរម្លឹក​ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​
28, Dec 2015 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បាន​បន្ត​ក្រើនរម្លឹក​ពី​វិធានការ​សមត្ថកិច្ច ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ដើមខែ​មករា ឆ្នាំ ២០១៦​ខាងមុខ​។​



​សមត្ថកិច្ច​នៅ​ទូទាំង ២៥ រាជធានី​-​ខេត្ត នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ និង រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ថ្មី នៅ​ឆ្នាំ ២០១៦ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរ​ផ្លូវគោក ជាពិសេស​គឺ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​តែម្តង​។ បើតាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរម្លឹក​ប្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ពិធី បុណ្យ​បញ្ចុះបឋមសិលា​កសាង​ព្រះវិហារ និង​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ កាល​ថ្ងៃ​២៧ ធ្នូ​ថា សមត្ថកិច្ច​នឹង​អនុវត្ត​ច្បាប់​ថ្មី​នេះ តឹងតែង​ជាង​មុន ហើយ​ថា វា​នឹង​ជៀស​មិន​ផុតពី​ការប៉ះពាល់​ខ្លះ ដល់​អ្នកបញ្ជា​ចរាចរ​មួយចំនួន​។​

​យ៉ាងណា សម្តេច​បញ្ជាក់ថា​៖«​យើង​មិនអាច​ឈរ​មើល​ប្រជាពលរដ្ឋ ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ​ច្រើនជាង​សម័យ​សង្គ្រាម​ទៅទៀត ដោយសារ​ការ បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ​»៕



Tag:
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com