ជាតិ
នគរបាល​ឃាត់​មិន​ឈប់ អ្នកបើកបរ​អាចជា​ប់​ពន្ធនាគារ និង​ពិន័យ​ពី​១០​ទៅ​៨០​ម៉ឺន​រៀល​
29, Dec 2015 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នកបើកបរ​ដែល​ដឹងខ្លួន​ឯង​ថា មាន​កំហុស​ក្នុង​ការបើកបរ​យានយន្ត ដូចជា​ការបើកបរ​ខុសច្បាប់​ចរាចរណ៍ ឫ​ពុំមាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់ គឺ​ពួកគេ​តែងតែ​បើកបរ​គេច​ពី​នគរបាល​ចរាចរ​។ អ្នកខ្លះ​រឹតតែ​បង្កើនល្បឿន​យានជំនិះ​ខ្លួន​រហូតដល់​គ្រោះថ្នាក់​ទៀតផង ដើម្បី​គេច​ពី​ការឃាត់​ផាកពិន័យ​របស់​នគរ​បាលច​រាចរ ។​ពលរដ្ឋ​មួយចំនួនទៀត តែងតែ​ប្រើ​ឥរិយាបថ​មិន​សមរម្យ ប្រើពាក្យ​អសុរោះ ជេរ​ប្រមាថ​ទៀតផង នៅពេលដែល​មន្ត្រីនគរបាល​ចរាចរ​ឃាត់​ផាកពិន័យ​ពី​កំហុស​ពួកគេ​ម្ដងៗ​។ ប៉ុន្តែ​ទម្លាប់​អាក្រក់​របស់​ពួកគេ​ទាំងនេះ នឹង​អាច​ឲ្យ​ពួកគេ​ប្រឈម​ជាប់ពន្ធនាគារ​ចំនួន​៦​ថ្ងៃ រហូតដល់​១​ខែ និង​ពិន័យ​ជា​ប្រាក់​១០​ម៉ឺនរៀល រហូតដល់​៨០​ម៉ឺនរៀល ប្រសិនបើ​មិន​ព្រម​ឈប់​នៅពេល​នគរបាល​ចរាច​រ​ឃាត់ ។


 
​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ដែល​ត្រួវ​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០១៦​នេះ ដែលមាន​១២​ជំពូក និង​៩២​មាត្រា នឹងធ្វើ​ការពិន័យ​ធ្ងន់ធ្ងរ ព្រមទាំង​ចាប់​ដាក់ពន្ធនាគារ ប្រសិនបើ​អ្នកបើកបរ​នៅតែ​មិន​ឈប់ ពេល​នគរបាល​ចរាច​រ​បញ្ជា​ឲ្យ​ឈប់​។​
 
​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ជំពូក​ទី​១០ មាត្រា​៧៦​បាន​ចែងថា​៖​ជន​ណា​បើកបរ​យានយន្ត​មិន​ព្រម​បញ្ឈប់​យានយន្ត​តាម​ការបញ្ជា​របស់​មន្ត្រីន​គ​របាល​ចរាចរ​ផ្លូវគោក ដើម្បី​ធ្វើតេស្ត​ពិនិត្យ​ជាតិ​អាកុល ឬ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៦(​ប្រាំមួយ​)​ថ្ងៃ ទៅ​១(​មួយ​)​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១០០ ០០០(​មួយ​សែន​)​រៀល ទៅ​៨០០ ០០០(​ប្រាំបី​សែន​)​រៀល​។ 
 
​ត្រូវ​ផ្តន្ទាទោស​ដូច​កថាខណ្ឌ​ទី​១​ខាងលើ ចំពោះ​អ្នកបើកបរ​ណា ដែល​មិន​ព្រម​ឲ្យ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​យាន្ត ឬ ធ្វើតេស្ត​ពិនិត្យ​ជាតិ​អាកុល ឬ សារធាតុ​ញៀន​៕
 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com