ជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការលក់​វត្ថុ​បុរាណ​
29, Dec 2015 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​កំពង់ធំ​៖ កងកម្លាំង​នៃ​អធិការ​ង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​ស្ទាក់ចាប់​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់​ព័​ន្ឋ​នឹង​លក់​ក្បាល​អ្នកតា និង​វត្ថុ​បុរាណ ដែលជា​មុខសញ្ញា​ដើរ​ឆបោក​លក់​ក្បាល​អ្នកតា​មក​យូរហើយ ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​កាលពី​ម្សិលមិញ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំងចម្រុះ​ខេត្តកំពង់ធំ ស្ទាក់ចាប់​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់​ព័​ន្ឋ​នឹង​លក់​ក្បាល​អ្នកតា និង​វត្ថុ​បុរាណ ដោយមាន​ភស្ដុតាង​រូប​បដិមាករ ចំនួន​៧​អង្គ យកមក​រក្សាទុក​។​
 
​លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា មុខសញ្ញា​ជនសង្ស័យ​នេះ គឺ​បាន​តាមដាន​យូរ​មកហើយ ដែលជា​មុខសញ្ញា​សំខាន់​តែងតែ​ធ្វើ​សកម្មភាព​លក់​ក្បាល​អ្នកតា ។​បើតាម​លោក វត្ថុតាង​នៃ​រូប​បដិមា​ករទាំង​៧​អង្គ​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​សន្និដ្ឋានថា គឺជា​រូប​បដិមា​ការពិត​។​
 
​ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តុលាការ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com