អន្តរជាតិ
ប្រទេសអាស៊ានណាមួយ ដែលមានផ្ទៃដីតូចជាងគេ?
× ជាទូទៅ ប្រជាជនគឺកត្តាមួយ ដែលមនុស្សទូទៅលើកកំណត់ពីទំហំនៃប្រទេសមួយ ពោលគឺប្រជាជនច្រើន មានន័យថាប្រទេសនោះមានទឹកដីធំ។ ហើយបើប្រជាជនតិច មានន័យថា ប្រទេសនោះមានទឹកដីតូច។ យ៉ាងណាមិញ វាគ្រាន់តែជាទស្សនៈមួយក្នុងវាយតម្លៃ ទៅលើការកំណត់ទឹកដីរបស់ប្រជាជនសាមញ្ញតែប៉ុណ្ណោះ។
តួយ៉ាងដូចជាប្រទេសនូវអាស៊ានកត្តាប្រជាជនមិនអាចកំណត់ពីទំហំផ្ទៃក្រលាដីនៃប្រទេសទាំងនោះទេ។ ខាងក្រោមនេះជាលំដាប់ដែលបង្ហាញពីផ្ទៃដី(ដែនដី+ ដែនទឹក)ប្រទេសដែលមានទំហំតូចជាងគេនៅក្នុងចំណោមបណ្តាប្រទេសអាស៊ានដោយយោង តាម CIA ដែលជាភ្នាក់ងាររបស់សហរដ្ឋអាមេរិក៖
១. ប្រទេស សិង្ហបុរី មានផ្ទៃដីសរុប ៦៩៧គីឡូម៉ែតការ៉េ
២. ប្រទេស ព្រុយណេមានផ្ទៃដីសរុប ៥, ៧៦៥ គីឡូម៉ែតការ៉េ
៣. ប្រទេសកម្ពុជាមាន ផ្ទៃដីសរុប ១៨១, ០៣៥ គីឡូម៉ែតការ៉េ
៤. ប្រទេសឡាវមាន ផ្ទៃដីសរុប ២៣៦, ៨០០ គីឡូម៉ែតការ៉េ
៥.ប្រទេសហ្វីលីពីនមានផ្ទៃដីសរុប ៣០០, ០០០ គីឡូម៉ែតការ៉េ
៦. ប្រទេសម៉ាឡេស៊ី មាន ផ្ទៃដីសរុប ៣២៩, ៨៤៧ គីឡូម៉ែតការ៉េ
៧. ប្រទេសវៀតណាម មានផ្ទៃដីសរុប ៣៣១, ២១០ គីឡូម៉ែតការ៉េ
៨. ប្រទេសថៃ មានផ្ទៃដីសរុប ៥១៣, ១២០ គីឡូម៉ែតការ៉េ
៩. ប្រទេសមីយ៉ាន់ម៉ា មានផ្ទៃដីសរុប ៦៧៦, ៥៧៨ គីឡូម៉ែតការ៉េ
១០.ប្រទេសឥណ្ឌូនេស៊ី មានផ្ទៃដីសរុប ១, ៩០៤, ៥៦៩ គីឡូម៉ែតការ៉េ
គួរបញ្ជាក់ផងដែរថា ទោះបីជាប្រទេសសិង្ហបុរីមានផ្ទៃដីតូចជាងគេក៏ដោយ តែប្រទេសនេះគឺជាប្រទេសដែលមានស្តង់ដាររស់នៅរបស់ប្រជាជនខ្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងចំណោមប្រទេសអាស៊ានទាំងដប់ដែលមានផ្ទៃដីធំជាងខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com