អន្តរជាតិ
វៀតណាម​ផ្តើម​ស៊ើបអង្កេត​លើ​ដុំ​ដែក​ទំងន់​ជាង​៤៥​គីឡូ ដែល​ធ្លាក់ចុះ​ពីលើ​មេឃ​
09, Jan 2016 , 9:46 am        
រូបភាព
ដោយ:

​ដុំ​ដែក​៣​ដុំ ក្នុងនោះ​មាន​១​ដុំ​ធ្ងន់​ប្រមាណ​ជា​៤៥​គីឡូក្រាម បាន​ធ្លាក់ចុះ​ពីលើ​មេឃ​ចូល​ទឹកដី​វៀតណាម កាលពី​ថ្ងៃ​២​មករា​។ ថ្ងៃ​សុក្រ​ម្សិលមិញ ទាហាន​វៀតណាម​បានប្រកាស​បើក​ការអង្កេត និង​មិន​ធ្វើ​សកម្មភាព​យោធា​ក្នុង​តំបន់​ដែល​ដុំ​ដែក​ទាំង​៣​ដុំ​ធ្លាក់ចុះ​ទេ​។​



​ថ្ងៃ​២​មករា កន្លងទៅ ដុំ​ដែក​២​ដុំ​ទំងន់​២៥០​ក្រាម និង​៦​គីឡូក្រាម​បាន​ធ្លាក់ចុះ​នៅ ខេត្ត​Yen Bai ភាគ​ខាងជើង​។ រីឯ​មួយ​ដុំ​ទៀត ទំងន់​ធ្ងន់​ជាងគេ គឺ​ប្រមាណ​៤៥​គីឡូក្រាម បាន​ធ្លា​ក់នៅ​ខេត្ត​Tuyen Quang ដែល​ស្ថិត​ក្បែរ​នោះ​។ ហេតុការណ៍​ធ្លាក់​ដុំ​ដែក​នេះ មិនបាន​បង្ក​របួស រឺ​គ្រោះថ្នាក់​ដល់​ប្រជាជន​ក្នុងស្រុក​ទេ​។ ប្រជាជន​ប្រាប់ថា បានលឺ​សំឡេង​ផ្គរលាន់​មុននឹង​ដុំ​ដែក​ទាំងនេះ​ធ្លាក់​ចុះមក​។

​យោងតាម​ការស៊ើបអង្កេត​ដំបូង វត្ថុ​ទាំងនេះ​ប្រហែលជា​ផលិតផល​របស់​រុស្ស៊ី​។ ហេតុការណ៍​ចម្លែក​នេះ​ក៏​អាច​បណ្តាលមកពី​ការបាញ់​មី​ស៊ី​ល តែ​ក៏​អាចជា​ដុំ​ដែក​នៃ​យានអវកាស​ដែរ​។ យោងតាម​អ្នកជំនាញ​វៀតណាម Nguyen Khoa Son ដុំ​ដែក​នេះ​អាចមាន​ប្រភព​មកពី​ការបាញ់​បង្ហោះ​ផ្កាយរណប​មិនបាន​សម្រេច​។ អង្គការ​ណា​សា​ធ្លាប់​ប្រាប់ថា កំទេចកំទី​អវកាស​មាន​ជាង​៥០០ ០០០ កំពុង​វិល​ក្នុង​គន្លង​ជុំវិញ​ផែនដី​។ រៀងរាល់ឆ្នាំ មាន​កំទេច​ខ្លះ​ធ្លាក់​ចុះមក​ក្នុង​ផែនដី​យើង​។​


© រក្សាសិទ្ធិដោយ thmeythmey.com