អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះ​ទម្លាក់​គ្រាប់​អាមេរិក​B-52 សម្ញែងខ្លួន​លើ​ដែនអាកាស​កូរ៉េខាងត្បូង ប្រឆាំង​កូរ៉េខាងជើង​
10, Jan 2016 , 1:29 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​ប្រតិបត្តិការ​យន្តហោះ​ទម្លាក់​គ្រាប់​របស់ខ្លួន​ប្រភេទ​B-52 ក្នុង​ដែនអាកាស​ក្នុង​កម្រិត​កម្ពស់​ទាបរ​បស់​កូរ៉េខាងត្បូង ដើម្បី​ជា​ឆ្លើយតប​ទៅនឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េ ខាងជើង​ដែល​ហ៊ាន​បាញ់​គ្រាប់​អ៊ីដ្រូសែន​ដែល​ពិតជា​បាន​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់​។


បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់បែកបរមាណូ​អ៊ីដ្រូសែន​កាលពីដើម​សបា្តហ៍ នៅ​ថ្ងៃអាទិត្យ​ទី​១០ មករា​នេះ គេ​ឃើញ​មាន​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ជា​ប្រភេទ​យន្តហោះ ដែល​អាច​បំពាក់អាវុធ​បរមាណូ​របស់​អាមេរិក បាន​ហោះហើរ​នៅលើ​ដែនអាកាស​កូរ៉េខាងត្បូង​នៅក្នុង​កម្រិត​ទាប​មួយ​។ សកម្មភាព​នេះ បញ្ជាក់​ច្បាស់​ថា​កម្តៅ​នៃ​ការប្រឈមមុខ និង​ការ​ឌឺដង​ដាក់គ្នា​រវាង​អាមេរិក​-​កូរ៉េ ខាងត្បូង និង​កូរ៉េខាងជើង កំពុង​ចាប់ផ្តើម​សារជាថ្មី​ទៀតហើយ​។

បើ​យោងតាម​សារព័ត៌មាន Reuters យន្តហោះ​ទម្លាក់​គ្រាប់​អាមេរិក B-52 ដែលមាន​មូលដ្ឋាន​នៅក្នុង កោះ​ហ្កា​ម​( Guam) ដែលជា​មូលដ្ឋានទ័ព​អាមេរិក​ដ៏​សំខាន់​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក បាន​ហោះហើរ​ក្នុង កម្ពស់​ទាប​លើ​មូលដ្ឋាន​ទ័ពអាកាស​កូរ៉េខាងត្បូង​Osan ។  មូលដ្ឋាន​ទ័ពអាកាស Osan មាន​ចម្ងាយ ប្រមាណ​តែ​១០០​គី​ឡួ​ម៉ែត​តែប៉ុណ្ណោះ​ពី​ព្រំដែន​កូរ៉េខាងជើង​។
​តាម​សារព័ត៌មាន ដដែល​ការហោះហើរ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​អាមេរិក​B-52 ក៏មាន​អម​ជាមួយនឹង​យន្តហោះ​ប្រមាញ់​ពីរ​គ្រឿង​ផងដែរ ។ ក្នុងនោះ​យន្តហោះ​ប្រមាញ់​មួយគ្រឿង​ប្រភេទ​F-16 ជា​យន្តហោះ របស់​អាមេរិក និង​មួយគ្រឿង​ទៀត​ប្រភេទ F-15 ជា​យន្តហោះ​កូរ៉េខាងត្បូង​។

ជុំវិញ​នៃ​ការហោះហើរ​នេះដែរ មេបញ្ជាការរង​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង លោក​ឧ​ត្ត​ម​សេនីយ៍ Terrence O'Shaughnessy បាន​អះអាងថា​ការហោះហើរ​នៃ​យន្តហោះ​អាម​រិ​ក គឺ​ដើម្បី​ជាការ​ឆ្លើយតប ទៅនឹង​សកម្មភាព​គំរាមកំហែង​ចុងក្រោយ​របស់​កូរ៉េខាងជើង​។ លោក​បន្ថែមទៀតថា សហរដ្ឋអាមេរិក នៅតែ​ប្រកាន់ ជំហរ​មិន​ប្រែប្រួល​ក្នុងការ​ការពារ​កូរ៉េខាងត្បូង និង​ធានា​ពី​ស្ថិរភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ តាមរយៈ​ការ កម្លាំង​ពិសេស និង​អាវុធ​នុយក្លេអ៊ែរ​សំណាញ់​ដែល​ការពារ​មិន​ឲ្យ​មានការ​វាយប្រហារ​មក​លើ​កូរ៉េខាងត្បូង​បាន​។
​តែ​ផ្ទុយទៅនឹង​ការអះអាង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ Terrence O'Shaughnessy យោងតាម​សារព័ត៌ មាន​ជាតិ​កូរ៉េខាងជើង​KCNA មេដឹកនាំ​កំពូល​ខាងជើង​លោក គីម ជុង​អ៊ុន បាន​បញ្ជាក់ថា​នៅថ្ងៃនេះ ដែរ​ថា ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺជា​យុទ្ធសាស្ត្រ នៃ​ការការពារ​ខ្លួន​សម្រាប់​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​សន្តិសុខ​ក្នុង​តំបន់​ដែល​កំពុងតែ​ប្រទាញប្រទង់​ទៅរក​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​បង្កឡើង​ចក្រ​ព័ទ្ធ​អាមេរិក​ទៅវិញ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com