បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូង ទឹកនោមផ្អែម លើសឈាម
11, Jan 2016 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ប៉ែន សុវណ្ណ បាន​ធ្លាក់ខ្លួន​ឈឺចាប់​តាំង​ខែមករា ឆ្នាំ ២០១៥ មក​ម្លេះ ហើយ​លោក​ធ្លាប់​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបូរី​ដែរ​។ លោក ប៉ែន សុវណ្ណ មាន​ជំងឺ​កាច​សាហាវៗ​ចំនួន ៤ ប្រចាំកាយ គឺ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូង ទឹកនោមផ្អែម និង​ជំងឺលើសឈាម​។ ស្ថានភាព​ជំងឺ​របស់លោក ប៉ែន សុវណ្ណ មកដល់ពេលនេះ ហាក់​ធូរស្រាល​ជាង​ពេល​ធ្លាក់ខ្លួន​ឈឺ​ពីដំបូង​បន្តិច តែ​លោក​នៅតែ​មិនអាច​និយាយ​បានទេ​។ បើតាម​កូនស្រី​ធម៌​របស់ ប៉ែន សុវណ្ណ  ការចំណាយ​លើ​ថ្នាំ​ព្យាបាល​លោក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​រូបនេះ ដោយសារ​ពឹង​លើ​ប្រាក់ខែ​លោក​ជា​តំណាងរាស្ត្រ ជំនួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ  និង​ជនជាតិខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស​។



​លោកស្រី ប៉ែន សុទ្ធា កូនស្រី​ធម៌​របស់លោក ប៉ែន សុវណ្ណ ប្រាប់​សារពត៌មាន​ថ្មីៗ​ថា ចាប់តាំងពី​ឪពុក​របស់​លោកស្រី​ធ្លាក់ខ្លួន​ឈឺ​មក ក្រៅ​តែម​ន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ស្រឡាញ់​លោក ប៉ែន សុវណ្ណ គ្មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​ណា​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក ប៉ែន សុវណ្ណ មក​សួរសុខទុក្ខ​ឪពុក​របស់លោក​ស្រី​ឡើយ​។

​សូម​ទស្សនា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោកស្រី ប៉ែន សុទ្ធា ខាងក្រោម​៖





© រក្សាសិទ្ធិដោយ thmeythmey.com