ព័ត៍មានសុខភាព
សុខភាព៖ ៥ ចំណុច ដើម្បី​បញ្ចុះ​កម្តៅ​កូនក្មេង ក្នុង​រយៈពេល ៥ នាទី​
03, Apr 2017 , 7:57 am        
រូបភាព
ដោយ: ថ្មីៗ
​ការឡើង​កម្តៅ​រាងកាយ ឬ​ជំងឺ​គ្រុនក្តៅ កើតឡើង​នៅពេលដែល រាងកាយ​របស់គេ កំពុង​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រោគ​អ្វីមួយ​។ ទោះបីជា​យ៉ាងណា ជំងឺ​គ្រុនក្តៅ និង​ការ​ក្អក​ធម្មតា ក៏​អាច​បណ្តាល​ឲ្យ​ទារក​ក្តៅខ្លួន​ផងដែរ​។ ពេលខ្លះ កូនក្មេង​ក្តៅខ្លួន​ដោយ​គ្មាន​មូលហេតុ ដូច្នេះ ប្រសិនបើ​កូន​អ្នក​មិន​សុខ​ភាពល្អ​ធម្មតា នោះ​វា​គ្មាន​រឿង​អ្វី ត្រូវ​ព្រួយបារម្ភ​នោះទេ​។ អ្នក​អាច​បញ្ចុះ​ក្តៅ​កូន​របស់​អ្នក នៅផ្ទះ​បាន​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ​។​


 
​រ​សិន​បើ​មិន​ឡើងក​ម្តៅ​ម្តងទៀត​ទេ នោះ​អ្នក​មិនចាំបាច់ នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ឡើយ​។ ទោះបីជា​យ៉ាងណា ក្នុងករណី​កុមារ​ក្តៅ​ខ្លាំង ឬ​ក្តៅ​មិន​បាត់ អ្នក​ត្រូវ​ប្រញាប់​នាំ​គេ ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។ ការឡើង​កម្តៅ​ខ្លាំងពេក អាច​បំផ្លាញ​ខួរក្បាល​របស់​កូន​អ្នក ប្រសិនបើ​វា​មិន​ធ្លាក់ចុះ​វិញ​ទេ​។​
 
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ ៥ ប្រភេទ ដើម្បី​បញ្ចុះ​ក្តៅ​កូន​របស់​អ្នក ក្នុង​រយៈពេល​ត្រឹមតែ ៥ នាទី ៖
 
​ដំឡូងបារាំង​
​យក​ដំឡូងបារាំង​កិន​ឲ្យ​ម៉ត់ រួច​ដាក់​ក្នុង​ស្រោមជើង បន្ទាប់មក​យក​ឲ្យ​កូន​អ្នក​ពាក់​ស្រោមជើង​នោះ​។ វិធី​នេះ​នឹង​អាច​បញ្ចុះ កម្តៅ​កូន​របស់​អ្នក ត្រឹមតែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។​
 
​ស្រា​កូ​ញាក់ (Brandy) និង​ទឹក​
​លាយ​ស្រា​នេះ​កន្លះ​កែវ ជាមួយនឹង​ទឹក​កន្លះ​កែវ​ដែរ រួច​យក​ស្រោមជើង​មក​ជ្រលក់ បន្ទាប់មក ឲ្យ​កូន​អ្នក​ពាក់​ស្រោមជើង​នោះ​។ វា​ក៏​អាច​បញ្ចុះ​កម្តៅ​បាន​ផងដែរ​។​
 
​ក្រណាត់​សើម​
​ចូរ​យក​ក្រណាត់ ឬ​កន្សែង​សើម ទៅ​ជូត​លើ​ខ្លួន និង​ថ្ងាស​របស់​កូន​អ្នក​។ អ្នក​អាចដាក់​វា​នៅ​ទីនោះ​ពីរ​បី​នាទី​បាន រួច​ចាំ​ធ្វើ​វា​ម្តងទៀត នៅ ១៥ នាទី​ក្រោយ​។​
 
​ទឹក​
​លើកទឹកចិត្ត​ឲ្យ​កូន​អ្នក ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បញ្ចុះ​កម្តៅ​រាងកាយ​។ អ្នក​អាច​ឲ្យ​គេ​ញ៉ាំ​ទឹក​ត្រជាក់ ឬ​ការ៉េម​បន្តិចបន្តួច​បាន​។​
 
​ស្លៀក​ខោអាវ​ធូរ​លុង​
​ការ​ស្លៀក​ខោអាវ​បែបនេះ ក៏​អាចជួយ​បញ្ចុះ​កម្តៅ ក្នុង​រាងកាយ​របស់គេ​បាន​ផងដែរ​។​
 
​ប្រើ​កង្ហារ​
​ដាក់​កង្ហារ​ឲ្យ​ចំ​កូន​របស់​អ្នក ពេល​គេ​សម្រាក ដូច្នេះ វា​អាច​កាត់បន្ថយ​ក្តៅ​បាន​ខ្លះ​។ ប៉ុន្តែ ទោះបីជា​យ៉ាងណា កុំ​ឲ្យ​កូន​របស់​អ្នក​ត្រូវ​ខ្យល់​កង្ហារ​យូរពេក ពីព្រោះ​គេ​អាច​នឹង​ផ្តាសាយ​បាន​។ ម្យ៉ាងវិញទៀត ត្រូវដាក់​វា​ឲ្យ​រេរ​ទៀតផង​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com