អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហុងកុង​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ដល់​និស្សិត​កម្ពុជា​
14, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​លីង​ណាន ទៅ​ក្រុង​ហុងកុង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ផ្តល់​អាហារូបករណ៍​ចំនួន​ដល់​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ ។​


 
​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី ការជ្រើសរើស​បេក្ខជន​អាហារូបករណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​បេក្ខជន​ជាប់​អាហារូបករណ៍​ថ្នាក់ អនុបណ្ឌិត​នឹង​ទទួលបាន​ថវិកា​ចំនួន​ប្រចាំខែ​ចំនួន ១៤,៩៤០​ដុល្លារ​ហុងកុង (​ប្រមាណ ១​ពាន់​៩​រយ​ដុល្លារ​អាមេរិក​) និង បេក្ខជន​ថ្នាក់បណ្ឌិត​នឹង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ១៥,៤៦០​ដុល្លារ​ហុងកុង (​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក​)​។​
 
​ដើម្បី​ព័ត៌មាន​អំពី​ការដាក់​ពាក្យ និង​មុខជំនាញ​សិក្សា បេក្ខជន​អាច​ស្វែងរក​តាមរយៈ​គេហទំព័រ www.LN.edu.hk/reg/info/prad ឬ​តាមរយៈ​ទូរ​សព្ទ​លេខ (៨៥២) ២៦១៦ ៨៧៥០ និង​តាម​សារ អេ​ឡិច​ត្រូ​និ​ច [email protected] មុន​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ៕
 

Tag:
 អាហារូបករណ៍​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com