អន្តរជាតិ
គ្រាប់បែក​អត្តឃាត​៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លុបចោល​ទស្សនកិច្ច​កោះ Java បើក​កិច្ចប្រជុំ​បន្ទាន់​
14, Jan 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) លុបចោល​ទស្សនកិច្ចរ​យៈ​ពេល​ខ្លី​ទៅកាន់ កោះ Java និង​ត្រលប់​មកកាន់​ទីក្រុង​ហ្សា​ការ​តា​វិញ​ដើម្បី​បើក​កិច្ចប្រជុំ​បន្ទាន់​លើ​ការវាយប្រហារ​គ្រាប់ បែក​អត្តឃាត​ពី​ក្រុម​សកម្មប្រយុទ្ធ​នៅ​កណ្តាល​ក្រុង​ហ្សា​ការ​តា​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នក នាំពាក្យ​ប្រធានាធិបតី​ទៅកាន់​ភ្នាក់ងារ​សារព័ត៌មាន Reuters​។



​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ម៉ោង​១០ និង​៥០​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មករា​នេះ មាន​ហេតុការណ៍ បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការបាញ់ប្រហារ​ពី​ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ប្រមាណ ១០​ទៅ​១៤​នាក់ នៅក្បែរ​ផ្សារ​ទំនើប Sarinah ដែល​ស្ថិតនៅក្នុង​កណ្តាល​ក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​។ បើតាម​ការអះអាង​រប​ស់​ប៉ូលិស​ហ្សា​ការ​តា​ចុងក្រោយ យ៉ាងហោចណាស់ មាន​មនុស្ស​ស្លាប់​៦​នាក់ ដែល​ក្នុងនោះ​មាន​ប៉ូលិស​បីនាក់ និង​ប្រជាជន​ស៊ីវិល​បីនាក់​។ មកទល់ពេលនេះ ប៉ូលិស មិនទាន់​អាច​សន្និដ្ឋានបានថា​តើ ក្រុម​ណាមួយ​ដែល​នៅ​ពី​ក្រោយខ្នង​នៃ ការវាយប្រហារ​នោះ​នោះឡើយ​នោះទេ​។ ក៏ប៉ុន្តែ​ប៉ូលិស ក៏​ទទួលបាន​ការព្រមាន​ពី​ក្រុម​ជ្រុលនិយម មុន​ការវាយប្រហារ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​ផងដែរ​៕


Tag:
 គ្រាប់បែកអត្តឃាតឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com