អន្តរជាតិ
គ្រាប់បែក​អត្តឃាត​៖ រថពាសដែក​ជាច្រើន​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​នៅ​កណ្តាល​ក្រុង​ហ្សា​ការ​តា​
14, Jan 2016 , 1:51 pm        
រូបភាព
រូបភាពពី​ Strait Times
រូបភាពពី​ Strait Times
ដោយ: ថ្មីៗ
​មកទល់ពេលនេះ មាន​រថក្រោះ​រថពាសដែក​ជាច្រើន​គ្រឿង បាន​ទៅដល់ និង​ដាក់ពង្រាយ​នៅ​កណ្តាល ក្រុង​ហ្សា​ការ​តា​ដើម្បី​ពង្រឹង និង​ធានា​សន្តិសុខ​ក្រោយពី​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ដោយ ក្រុម​សកម្មប្រយុទ្ធ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​យោងតាមគណនីTwitterនៃ​សារព័ត៌មាន​សិង្ហ​បុរី The Strait Times​។



​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ម៉ោង​១០ និង​៥០​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មករា​នេះ មាន​ហេតុការណ៍ បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការបាញ់ប្រហារ​ពី​ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ប្រមាណ ១០​ទៅ​១៤​នាក់ នៅក្បែរ​ផ្សារ​ទំនើប Sarinah ដែល​ស្ថិតនៅក្នុង​កណ្តាល​ក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​។

​បើតាម​ការអះអាង​រប​ស់​ប៉ូលិស​ហ្សា​ការ​តា​ចុងក្រោយ យ៉ាងហោចណាស់ មាន​មនុស្ស​ស្លាប់​៦​នាក់ ដែល​ក្នុងនោះ​មាន​ប៉ូលិស​បីនាក់ និង​ប្រជាជន​ស៊ីវិល​បីនាក់​។

​ប៉ូលិស មិនទាន់​អាច​សន្និដ្ឋានបានថា​តើ ក្រុម​ណាមួយ​ដែល​នៅ​ពី​ក្រោយខ្នង​នៃ ការវាយប្រហារ​នោះ​នោះឡើយ​នោះទេ​។ ក៏ប៉ុន្តែ​ប៉ូលិស ក៏​ទទួលបាន​ការព្រមាន​ពី​ក្រុម​ជ្រុលនិយម មុន​ការវាយប្រហារ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​ផងដែរ​៕​


Tag:
 គ្រាប់បែកអត្តឃាតឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com