អន្តរជាតិ
៩០​ភាគរយ​នៃ​អ្នក​ប្រើ​ទូរសព្ទ​ឆ្លាត​វៃ​គឺមាន​ជំងឺ​មួយ​នេះ​
19, Jan 2016 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកប្រើប្រាស់​ទូរសព្ទ​ឆ្លាត​វៃ​ប្រមាណ ៩​នាក់​ហើយ​ក្នុងចំណោម ១០​នាក់​គឺមាន​ជំងឺ​មួយ​ឈ្មោះថា Phantom Vibration Syndrome ដែល​មានន័យថា ពួកគេ​គិតថា ទូរសព្ទ​ក្នុង​ហោប៉ៅ​ពួកគេ​កំពុងតែ​ញ័រ ប៉ុន្តែ​គឺ​គ្មានទេ​។​


 
​វេជ្ជបណ្ឌិត Robert Rosenberger ទស្សនៈវិទូ និង​ជា​សាស្ត្រាចារ្យ​រង​នៅឯ Georgia Institute of Technology និយាយថា អាកា​រៈ​បែបនេះ​បណ្តាលមកពី​ទម្លាប់​របស់​រាងកាយ​ដែល​ធ្លាប់​ដឹង​ពីមុនមក​តែម្តង “Learned Bodily Habits”​។ 
 
​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Computer in Human Behaviour បានឱ្យដឹងថា មនុស្ស​យើង​បើសិនជា​ទុក​ទូរសព្ទដៃ​ក្នុង​ហៅ​ប៉ៅ​រហូតដល់​ក្លាយទៅជា​ផ្នែក​មួយ​របស់​រាងកាយ ដែល​ដូចគ្នា​នឹង​ការពាក់​វ៉ែនតា​ដែរនោះ វា​ពិតជា​ងាយ​នឹង​ធ្វើឱ្យ​ពួកគេ​ភ្លេច​ថា​មាន​ទូរសព្ទ​ក្នុង​ហៅ​ប៉ៅ ឬ​ពាក់​វ៉ែនតា​ណាស់​។ 
 
​សាស្ត្រាចារ្យ​រូបនេះ និយាយទៀតថា “​បន្ទាប់មក ពួកគេ​នឹង​សម្គាល់​ដឹង​អំពី​អារម្មណ៍​ផ្សេងៗ​ទៀត​ដូចជា ចលនា​របស់​សម្លៀកបំពាក់​ពេល​សាច់ដុំ​កន្ត្រាក់​រឹង​ដោយសារតែ​រំ​ញ័រ​របស់​ទូរ​ស​ទ្ទ ប៉ុន្តែ​រឿង​នោះ​គ្រាន់តែ​ជាការ​ស្រមើស្រមៃ​ប៉ុណ្ណោះ​។ ការសិក្សា​ថ្មី​មួយ​ទៅបាន​ឱ្យដឹងថា ៩០​ភាគរយ​នៃ​អ្នករៀន​មិនទាន់​ចប់​មហាវិទ្យាល័យ និយាយថា ពួកគេ​ធ្លាប់មាន​បញ្ហា​ជំងឺ Phantom Vibration​នេះឯង​”​។ 
 
​វេជ្ជបណ្ឌិត Rosenberger និយាយថា មនុស្ស​យើង​យើង​គ្រាន់​តែមាន​ភាព​តក់ស្លុត​ដោយសារតែ​បច្ចេកវិទ្យា​ខុសៗ​គ្នា​ប៉ុណ្ណោះ​សម្រាប់​ប៉ុន្មាន​ថ្ងៃនេះ ហើយ​បច្ចេកវិទ្យា​នោះ​មានដូចជា អ៊ី​ម៉ែ​ល និង​ការផ្ញើ​សារ​ជា​អក្សរ​ជាដើម​។ ចំពោះ​រោគសញ្ញា​របស់​ជំងឺ Phantom Vibration នេះ​មានដូចជា អ្នកជំងឺ​ទំនងជា​ចង់​លោត និង​យល់ថា​មាន​អ្វីមួយ​ក្នុង​ហៅ​ប៉ៅ​របស់​ពួកគេ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com