ពីនេះ ពីនោះ
តើ​ពាក្យ​«​ពាន់ និង ព័ន្ធ »​មាន​អត្ថន័យ​ដូចគ្នា​ឬ​ខុសគ្នា​?
21, Jan 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការសរសេរ​ពា​ក្យ​ថា «​ពាន់ និង ព័ន្ធ​» សាធារណជន​មួយចំនួន​អាចមាន​ការច្រឡំ​រវាង​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​។  វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងពីរ​នេះ​មានន័យថា​៖



​ពាក្យ​«​ពាន់​» ជា (​ប​. សំ​)  មានន័យថា ជា​ពាក្យ​សម្គាល់​ចំនួន​លេខ ១០០​ដប់​ដង ឬ ចំនួន​១០០០​។​

​ពាក្យ​«​ព័ន្ធ​» មាន​ថ្នាក់​ពាក្យ (​កិ​) មានន័យថា ចង​, ជាប់​, ជំពាក់​។ ទាក់​ឆ្វាក់​ព័ទ្ធ​លើ​គ្នា​, ឆ្វាក់​ប្រទាក់​ជាប់​គ្នា​៖ ព័ន្ធដំណើរ​, ព័ន្ធខ្សែ​, ព័ន្ធសេចក្ដី​, ព័ន្ធសម្ដី​, ព័ន្ធគំនិត​, ព័ន្ធជើង​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com