ព័ត៍មានសុខភាព
សុខភាព៖​ “Safe Sex ” មុន​រួមភេទ ត្រូវ​គិត​អំពី​សុវត្ថិភាព​
04, Jul 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

​សុវត្ថិភាព​នៃ​ការ​រួមភេទ មាន​ទាក់ទង​ទៅនឹង​កត្តា​ជាច្រើន ហើយ​ខុសគ្នា​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត​។ សុវត្ថិភាព​នៃ​ការ​រួមភេទ ត្រូវ​រាប់បញ្ចូល​ទាំង​កត្តា​រាងកាយ (​មិន​ឆ្លង​ជំងឺ ឬ​មិន​មានកូន​ដែល​មិន​ចង់បាន​) និង​កត្តា​ចិត្តសាស្ត្រ (​រួមភេទ​ដោយ​ព្រមព្រៀង និង​សុខ​ស្រួល​)​។​



​កត្តា​ខាងក្រោម​នេះ អាច​រាប់បញ្ចូល​ទៅក្នុង ការ​រួមភេទ​ដែលមាន​សុវត្ថិភាព ៖

1.    - ការរួម​ភេទ ដែល​ធ្វើ​ឲ្យ​អ្នកសុខ​ស្រួល និង​មាន​ទំនាក់ទំនង​ល្អ​ជាង​មុន​
- ការពារ​បាន​ពី​ជំងឺឆ្លង​ផ្សេងៗ ដូចជា ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​ជាដើម​
- ដៃគូ​ទាំងពីរ​មាន​អារម្មណ៍​សុវត្ថិភាព ផាសុកភាព និង​ឈានដល់​ចំណុចកំពូល​
2.    - ប្រើប្រាស់​វិធីសាស្ត្រ​ពន្យារកំណើត ប្រកបដោយ​ជោគជ័យ​
3.    - អាច​ស្រើបស្រាល និង​ឈានដល់​ចំណុចកំពូល ក្រៅពី​ស្ទីល​ម៉ែ​ចែក​ឲ្យ (penis-vagina sex)
4.    - មិនមាន​ការបង្ខំ ពេល​រួមភេទ ទោះបីជា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com