អត្ថបទពាណិជ្ជកម្ម
រន្ធត់ចិត្ត​ស្ទើរ​ស្រក់​ទឹក​ភែ្ន​ក​ពេល​ឈ្នះ​៥​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​
30, Jan 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតក្នុង​ពេលវេលាដ៏​សែន​រីករាយ​ក្នុងឱកាសនៃ​ពិធី​ប្រគល់​រង្វាន់ជា​ទឹកប្រាក់ ៥ ម៉ឺន​ដុល្លារ អតិថិជន Cellcard លោក​ម៉ម គឹម​ហឿន បានបង្ហាញ​ពី​ភាព​រីករាយ​យ៉ាងខ្លាំង​ចេញពី​ចិត្ត និង​ទឹកភ្នែក​រលីងរលោង​ថា៖«​ពេល​ខ្ញុំ​ដឹងថា ឈ្នះ​រង្វាន់៥​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន Cellcard ខ្ញុំ​និង​ក្រុមគ្រួសារ​បងប្អូន​ទាំងអស់ សប្បាយរីករាយ​ខ្លាំង រហូតដល់​មាន​អ្នកខ្លះ​យំ​ជាមួយនិង​ទឹកប្រាក់​ដ៏​ច្រើន​នេះ​»​។

ការប្រគល់​រង្វាន់​នេះដែរ ត្រូវបាន​ធ្វើឡើង​នៅទីស្នាក់ការ​កណ្តាល នៃ​ក្រុមហ៊ុន Cellcard នៅ​ថ្ងៃ ទី​២៨​ខែមករា ឆ្នាំ ២០១៦​នេះ ក្រុមហ៊ុន Cellcard បានប្រគល់​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ ដល់​អតិថិជន​ដែល​បាន ឈ្នះ​រង្វាន់ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ ពី​កម្មវិធីផ្ញើ​សារ​ឈ្នះ រង្វាន់១​ម៉ឺន​ដុល្លារ អាមេរិក ជា​រៀងរាល់ថ្ងៃ​ពី Cellcard​។ ម្ចាស់​រង្វាន់​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​រូបនេះ មានឈ្មោះ ម៉ម គឹម​ហឿន មានមុខ​របប​ជាម​ន្ត្រី​ចូលនិវត្តន៍ រស់នៅ​ខេត្តសៀមរាប បានបង្ហាញ​ពី​ក្ដីរំភើប​ជាខ្លាំង​នៅពេលដែល​ដឹងខ្លួន​ថា បានឈ្នះ រង្វាន់​ធំ ពី​ក្រុមហ៊ុន Cellcard​។ លោក បាន​ឲ្យ​ដឹងថា នៅពេលដែល​គាត់​កំពុង​ទស្សនា​ផ្ទាល់ នូវ​ការចាប់​រង្វាន់​នេះ​គឺ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍ រន្ធត់ចិត្ត​មែនទែន ជាមួយនិង​ការ​បង្វិល ស្វែងរក​លេខ​សំណាង​របស់​អតិថិជន​។

ការ​ទន្ទឹង​រងចាំ​នោះ ក៏បាន​បង្ហាញ​ជាក់ស្តែង នៅមុខ​កញ្ចក់​ទូរទស្សន៍​នូវ​លេខ​កូដ​សំណាង និង​លេខ​ទូរស័ព្ទ​របស់ខ្ញុំ ពេលនោះ​ការភ្ញាក់ផ្អើល​ដ៏​ធំ​មួយ បាន​ផ្ទុះឡើង​ពេញ​តែ​ផ្ទះ អ្នកខ្លះ​នាំ​ស្រែក​ហោ​យ៉ាងខ្លាំង អ្នកខ្លះ​លោត​ឱបគ្នា​ទៀតផង​។ ការភ្ញាក់ផ្អើល​នេះ​បានធ្វើ​ឲ្យ​អ្នកជិតខាង នាំគ្នា​មក​សួរ​ដោយសារតែ មិនដឹង​មានរឿង​អ្វី ហើយ​នៅពេលដែល​ខ្ញុំ​ប្រាប់​ពួកគាត់​ពួកគាត់​បាន​ចូលរួម​ត្រេកអរ ជាមួយ​គ្រួសារ​របស់ខ្ញុំ​ទៀង​ផង​។ សូមបញ្ជាក់ថា ម្ចាស់​រង្វាន់​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​នេះ ប្រាប់ថា​នឹង​យកទៅ​ប្រកប​របរ​រកស៊ី ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ជាងនេះទៀត​ទុក​សម្រាប់​មើលជំងឺ និង​ពិសេស​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ជាការ​ផ្ដាំផ្ញើ​ដល់​អតិថិជន Cellcard ដែល​បាន​ចូលរួម និង​មិនទាន់បាន​ចូលរួម​កម្មវិធី «​ផ្ញើ​សារ​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ពី Cellcard» ទាំងអស់ កុំ​ទាន់​អស់សង្ឃឹម​។

គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ផ្ញើ​សារ​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ ជា​រៀងរាល់ថ្ងៃ​ពី Cellcard លោកអ្នក​គ្រាន់តែ​ផ្ញើ​សារ ជា​អក្សរ ១០K រួច​ផ្ញើ​ទៅកាន់ ៨៨៨៨ ឬ​ខ​ល​ទៅកាន់​លេខ ៨៨៨៨ នោះ​លោក​អ្នកនឹង​ទទួលបាន សារ​លេខ​កូដ​សំណាង ត្រឡប់មកវិញ ហើយ​សូម រក្សា​លេខ​កូដ​សំណាង​នោះ​ទុក ដើម្បី​ផ្ទៀ​ត​ផ្ទាត់​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com