ព័ត៍មានសុខភាព
​កម្ចាត់​ជាតិពុល​ដោយ​ដាក់​ខ្ទឹមបារាំង​នឹង​បាតជើង​នៅពេល​គេង​យប់​
30, Jan 2016 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ដាក់​ខ្ទឹមបារាំង​នៅ​នឹង​បាតជើង​នៅពេល​គេង​យប់ នាំ​ឲ្យ​មាន​សុខ​ភាពល្អ​។ វា​ជាការ​ភ្ញាក់ផ្អើល​? ពិតណាស់ ប៉ុន្តែ​អ្នកជំនាញ​បាន​យល់ស្រប​ទៅនឹង​ក្បួន​បុរាណ​ចិន​មួយ​នេះ ដោយ​អះអាង​ខ្ទឹមបារាំង​បាន​ជួយ​សម្រួល​ឈាម និង​ទប់ស្កាត់​នូវ​ជំងឺ​ផ្សេងៗ ។ នេះ​បើតាម​ការផ្សាយ​ទស្សនា​វ​ដ្តី​សុខភាព​បារាំង Santeplusmag​។



​ជាទូទៅ​យើង​ដឹងថា ខ្ទឹមបារាំង​មាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​ជាតិពុល​ផ្សេងៗ ជាក់ស្តែង​នៅពេលដែល​ប្រទេស​អង់គ្លេស​ជួប​វិបត្តិ​ជំងឺ គេ​បាន​ប្រើប្រាស់​ខ្ទឹមបារាំង​ដើម្បី​បន្សុទ្ធ​ខ្យល់​បរិយាកាស​។ ពេលនោះ គេ​បាន​ហាន់​ខ្ទឹមបារាំង​ជា​បន្ទះៗ ហើយ​ដាក់​ក្នុង​ផ្ទះបាយ បន្ទប់​គេង និង​ទីតាំង​ផ្សេងទៀត​នៅក្នុង​ផ្ទះ​។​

​លោក​វេជ្ជបណ្ឌិត Joe Schwarcz នៃ​សាកលវិទ្យាល័យ McGill បាន​អះអាង​បន្ថែមថា ខ្ទឹមបារាំង​គឺជា​សត្រូវ​។ ជាមួយគ្នានេះ លោក​យល់ស្រប​ចំពោះ​ការណែនាំ​ឲ្យ​កាត់​ខ្ទឹមបារាំង​ជា​កង់ៗ ដាក់​ក្រោម​បាតជើង​នៅមុន​ពេល​ចូល​គេង​ពេលយប់ ដើម្បី​កម្ចាត់​ជាតិពុល និង​សារធាតុ​គីមី​នានា​។​

​ការប្រើប្រាស់​ខ្ទឹមបារាំង គឺជា​ក្បួន​ពេទ្យ​បុរាណ​របស់​ចិន ដោយសារតែ​ជើងមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​សរីរាង្គ​នៅ​ផ្នែក​ខាងក្នុង ប្រព័ន្ធ​ប្រសាទ និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​។ ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ ដើម្បី​សុខភាព​ល្អប្រសើរ ក្បួន​ពេទ្យ​បុរាណ​ចិន​ក៏បាន​ណែនាំ​យើង​ផងដែរ​ឲ្យ​ដើរ​ជើង​ទទេរ​ឲ្យ​បាន​ច្រើនដង​តាម​ដែរ​អាចធ្វើ​ទៅបាន​។​

​ក្រៅពីនេះ ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Cornell ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Rui Hai Liu បានបង្ហាញ​ឲ្យ​ឃើញថា ខ្ទឹមបារាំង​ពណ៌​ក្រហម និង​ពណ៌​លឿង មាន​ប្រយោជន៍​ក្នុងការ​ប្រឆាំងនឹង​ជំងឺមហារីក​៕


Tag:
 សុខភាព​
  ខ្ទឹមបារាំង​
  ជាតិពុល​
© រក្សាសិទ្ធិដោយ thmeythmey.com