ជាតិ
សង្គមជាតិ
ក្រោយពី​ជោគជ័យ​លើក​ទី ២ សន្និបាត​បញ្ញវន្ត​ពិភពលោក​នឹងធ្វើ​នៅ​ឆ្នាំក្រោយៗ​ទៀត​
30, Jan 2016 , 10:23 pm        
រូបភាព
ដោយ: ថ្មីៗ
​សន្និបាត​បញ្ញវន្ត​ពិភពលោក  (Global Alumni Convention ) ដែល​ប្រា​ព្ធ​ធ្វើ​​រយៈពេល​ពីថ្ងៃ​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែមករា នៅ​សណ្ឋាគារ Intercontinental បាន​បិទ​បញ្ចប់​ហើយ ដែលមាន​អ្នកចូលរួម​ប្រមាណ ៥០០ នាក់​។ លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​របស់ IDP Education ថ្លែងថា សន្និបាត​លើក​ទី ២ នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ស្ថាប័ន​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល និង​និស្សិត​ខ្មែរ​ដែល​ធ្លាប់​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។ ទន្ទឹមនឹង​សាទរ​លទ្ធផល​ជោគជ័យ លោ​កំ ម៉ៅ ស្រេង  អះអាងថា អ្នកចូលរួម​មិន​ត្រឹមតែ​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា​ទេ ថែមទាំង​ទទួលបាន​គំនិត​ថ្មី យកទៅអនុវត្ត​ក្នុង​ការងារ​ដើម្បី​ជា​ផ្នែក​មួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ​។ លោក បញ្ជាក់ថា សន្និបាត​នេះ នឹង​បន្តធ្វើ​នៅ​ឆ្នាំក្រោយៗ​ទៀត​។​


​សូម​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​របស់ IDP Education ខាងក្រោម​៖
 










Tag:
 Idp
© រក្សាសិទ្ធិដោយ thmeythmey.com