ជាតិ
លោក ហោ ណាំហុង ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល កម្ពុជា​-​ចិន​
31, Jan 2016 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ហោ ណាំហុង នឹង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ការអនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥​ខែកុម្ភៈ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន​។

​សេចក្តី​ជូន​ព័ត៌មាន បានបញ្ជាក់​ទៀតថា ក្នុងពេល​ស្នាក់នៅ​ប្រទេស​ចិន លោក ហោ ណាំហុង ក៏​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក លឺ ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​៕


Tag:
 ហោ ណាំហុង​
 ​ កម្ពុជា​-​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com