បទយកការណ៍ / បទសម្ភាសន៍
លោក ញឹក ប៊ុនឆៃ​៖«ខ្ញុំ​មិន​នឹកស្មានថា រួបរួម​ជាមួយ​សម្តេច​ក្រុមព្រះ​ធ្ងន់ធ្ងរ​បែបនេះ​!»
03, Feb 2016 , 2:59 pm        
រូបភាព
ដោយ:
​នៅ​ទីបំផុត​ទៅ ​លោក​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច  ញឹក ប៊ុនឆៃ បាន​បែកបាក់​ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាថ្មី​ម្តងទៀត​។ នៅថ្ងៃនេះ លោក ញឹក ប៊ុនឆៃ បានធ្វើ​សន្និសីទកាសែត ​ប្រកាស​បង្កើត​បក្ស​ថ្មី​ឈ្មោះ «​គណបក្សខ្មែរ​​រួបរួម​ជាតិ​»​។ លោក​ពន្យល់ថា ការរួបរួម​ជាមួយ​ស​ម្តេច​ក្រុមព្រះ ​លើក​នេះ លំបាក​ធ្ងន់ធ្ងរ​ជាង​លើក​មុន​ទាំងអស់​។ «​កន្លងមក​ខ្ញុំ​ចេះតែ​ខំប្រឹង​អត់ធ្មត់ ដើម្បី​ឲ្យ​ការរួបរួម​គ្នា​មានដំណើរ​ការ​ទៅមុខ​....​។ តែ​ខ្ញុំ​មិន​នឹកស្មានថា ការរួបរួម​ជាមួយ​ស​ម្តេច​ក្រុមព្រះ​លើក​នេះ ​ធ្ងន់ធ្ងរ​បែបនេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ញឹក ប៊ុនឆៃ​ ទន្ទឹមនឹង​អះអាងថា ចរិត​របស់លោក និង​សម្តេចក្រុមព្រះ មិនអាច​ចុះសម្រុង​គ្នា​ឡើយ​។ ជាងនេះទៅទៀត​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច ស្ទើរ​ទាំងអស់ ​បានចេញ​ពី​សម្តេចក្រុមព្រះ ​មក​បង្កើត​គណបក្ស​ជាមួយ​លោក​។



​សូម​ស្តាប់​បទសម្ភាសន៍​ខាងក្រោម​៖




Tag:
 ញឹក ប៊ុនឆៃ​
  រណឫទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com