ជាតិ
២០១៥ កម្ពុជា​ទាញ​វិនិយោគ​ពី​អាស៊ាន​៣២០​លាន​ដុល្លារ​ដោយ​សិង្ហ​បុរី​ជា​ដៃគូ​ធំជាងគេ​
03, Feb 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា សម្រេចបាន​វិនិយោគ​សរុប​ជាមួយនឹង​ដៃគូ​ជា​រដ្ឋ​អាស៊ាន​ប្រមាណ ៣១៩.៤​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ សិង្ហ​បុរី​គឺជា​ដៃគូ​វិនិយោគ​ធំជាងគេ​ក្នុងចំណោម​រដ្ឋ​អាស៊ាន​។ តួលេខ​នេះ បង្ហាញថា​កំណើន​វិនិយោគ​បាន​កើន​៥៦​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​វិនិយោគ​ឆ្នាំ​២០១៤​។



​យោងតាម​ការរាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​ចេញពី​របា​ការណ៍​ប្រចាំឆ្នាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ នៅ​ឆ្នាំ​២០១៥ កម្ពុជា​ទាក់ទាញ​ទុន​ដែល​បាន​ពី​ការវិនិយោគ​សកម្ម​ពីរ​ដ្ឋ​សមាជិក​អាស៊ាន​សរុប​៣១៩.៤ លាន​ដុល្លារ​អាមេរិក​។ តួលេខ​នេះ បង្ហាញថា​កំណើន​នៃ​ការវិនិយោគ​មានការ​កើនឡើង​គួរ​កត់​ក​ម្គា​ល់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​កម្ពុជា ទទួលបាន​ទុន​ពី​វិនិយោគ​ពី​រដ្ឋ​អាស៊ាន​ត្រឹមតែ​២០៤.៨ លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។

​អ្វីដែល​គួរកត់សម្គាល់​នោះ ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​ដប់​សិង្ហ​បុរី គឺជា​ដៃគូ​វិនិយោគ​ដ៏​មាន​សក្តា​នុ ពល​មកកាន់​កម្ពុ​ជាធំ​ជាងគេ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ដដែល ដែល​បាន​បន្ថែម​ដែលថា ទំហំ​វិនិយោគ​សិង្ហ​បុរី មាន​ទំហំ​ប្រមាណ ១០១ លាន​ដុល្លារ​អាមេរិក​, វៀតណាម មាន​ទំហំ​វិនិយោគ​ប្រមាណ​៨៩ លាន​ដុល្លារ​, ម៉ាឡេស៊ី មាន​ទំហំ​វិនិយោគ​ប្រមាណ ៧៤.៧ លាន​ដុល្លារ និង ថៃ មាន​ប្រមាណ ៥៤.៧​លាន​ដុល្លារ​។

​រដ្ឋ​អាស៊ាន​ទាំង​១០​ប្រទេស​មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​៕
 

Tag:
 ​អាស៊ាន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com