ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
NGO ស្នើ គ​.​ជ​.​ប ជួយ​សម្រួល​ជនពិការ​ជិះរទេះ និង​ពិការភ្នែក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​
04, Feb 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា (CDPO) បាន​និយាយប្រាប់ អ្នកសារព័ត៌មាន​ក្នុង​វេទិកា​ការងារ​សម្រាប់​យុវជន​ពិការ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ ថ្លែងថា CDPO បានស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​ជួយ​សម្រួលការ​ចុះឈ្មោះ​ក្នុង បញ្ជី​បោះឆ្នោត ដល់​ជនពិការ​ជិះរទេះ និង​ពិការភ្នែក ដើម្បី​ពួកគេ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​គេ​ពេញចិត្ត នៅ​អា​ណិ​ត្ត​ទី​៦ ឆ្នាំ​២០១៨ ខាងមុខ​។ លោក​ថា ជនពិការ​ម្នាក់​ក៏មាន​សំឡេងឆ្នោត​ស្មើនឹង​ឆ្នោត​ជន​មិន​ពិការ​ម្នាក់​ផងដែរ ដូចនេះ​ប្រសិនបើ​ជនពិការ​បាត់បង់​ឱកាស​ចូលរួម​ការបោះឆ្នោត​មានន័យថា សង្គម​ពុំទាន់​មាន​ស្មើភាព​គ្នា​រវាង​ជនពិការ និង​ជន​មិន​ពិការ​នៅឡើយ​។​

 
​សំឡេង​លោក ងិន សៅ​រ័ត្ន​៖

 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប មាន​និយាយថា គ​.​ជ​.​ប នឹង​ពិភាក្សា​ពី​ការកំណត់​បញ្ជី​ចុះឈ្មោះ​ជនពិការ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ជាមួយ​សមាជិក គជប នៅក្នុង​កិច្ចប្រជុំ​ថ្ងៃទី​៤ កុម្ភៈ​នេះ​។ បើតាម​លោក ងិន សៅ​រ័ត្ន កម្ពុ​ជាមាន​ជនពិការ​សរុប​ជាង ១០​ភាគរយ នៃ​ប្រជាជន​សរុប​៕
 
 

Tag:
 ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com