ព័ត៍មានសុខភាព
សុខភាព៖ វិធី​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ (​សិច​) កាន់តែ​ល្អប្រសើរ​ជាង​មុន​
11, Jun 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​ជីវិត​លើ​គ្រែ​របស់​អ្នក កំពុង​តែមាន​បញ្ហា ឈឺចាប់ ឬ​បាន​ស្រណុក​សុខ​ស្រួល​? តើ​អ្នក​កំពុងតែ​ព្រួយបារម្ភ ឬ​ពិបាកចិត្ត នឹង​បញ្ហា​ល​គ្រែ​នេះដែរ​ឬទេ​? មិន​ថា​អ្នក​កំពុង​ឈឺចាប់ ឬ​ស្រណុក​សុខ​ស្រួល​ប៉ុណ្ណា​នោះទេ អ្នក​នៅតែ​អាចធ្វើ​ឲ្យ​វាបានល្អ​ប្រសើរ​ជាង​មុន តាមរយៈ​គន្លឹះ និង​ការណែនាំ​ពី​អ្នកជំនាញ ប្រចាំ​គេហទំព័រ www.health.com.kh យើងខ្ញុំ​។​

 
​រឿង​ដំបូង និង​ដាច់ខាត​ត្រូវតែ​គិត គឺ​អំពី​សុវត្ថិភាព នៅពេល​រួមភេទ​
​អ្នក​ប្រហែលជា​ចង់​បន្ធូរ​អារម្មណ៍ និង​គិតថា​ងាយស្រួល នៅពេល​ចង់​ធ្វើការ​រួមភេទ ប៉ុន្តែមុននឹង​ចាប់ផ្តើម​រឿង​លើ​គ្រែ អ្នក​ត្រូវ​គិត​អំពី​សុវត្ថិភាព​។ ការ​រួមភេទ​ដែលមាន​សុវត្ថិភាព នឹងធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ស្រើបស្រាល គ្មាន​បារម្ភ និង​មាន​ផាសុកភាព​។ យ៉ាងណាមិញ មុនពេល​រួមភេទ អ្នក​គួរតែ​ដឹង​ច្បាស់​អំពី​ដៃគូ​របស់​អ្នក​។ ចូរ​ប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​ការពារ​ជំងឺ​កាមរោគ មេរោគ​អេដស៍ និង​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន​។​
 
​ស្រឡាញ់​រាងកាយ​ខ្លួនឯង​
​ការ​មាន​អារម្មណ៍ល្អ និង​មាន​ទំនុកចិត្ត​ទៅលើ​រូបរាងកាយ​របស់​អ្នក អាច​កាត់បន្ថយ​ការ​ខ្មាស់អៀន និង​បញ្ហា​នានា​ក្នុងពេល​រួមភេទ​។ ការពេញចិត្ត​នឹង​ខ្លួនឯង អាចធ្វើ​ឲ្យ​បង្កើត​កាយវិការ ឬ​លេង​ស្តាយ ដែល​អ្នក​ចង់ ហើយ​ងាយ​នឹង​ទទួលបាន​ភាព​សុខ​ស្រួល​។​
 
​ពិភាក្សា​ជាមួយនឹង​ដៃគូ​របស់​អ្នក​
​ទំនាក់ទំនង​មុននឹង​រួមភេទ គឺជា​កត្តា​សំខាន់​មួយទៀត ដែល​នាំ​ឲ្យ​ជីវិត​សិច​អ្នក កាន់តែ​ប្រសើរឡើង​។ មុនពេល​ឡើងលើ​គ្រែ អ្នក​គួរតែ​និយាយ​គ្នា​លេង ឬ​ជជែក​អំពី​រឿង​ក្តៅ​សាច់​លេងៗ ដូចជា អូន​ចង់​យ៉ាងម៉េច​ខ្លះ​? បើ​បង​ចង់​បែបនេះ​ល្អ​ទេ​?
 
​បង្ហាញ​អំពី​ចំណង់ និង​អ្វីដែល​អ្នក​ចង់បាន​
​ចូរ​កុំ​ខ្មាស់អៀន​ឲ្យ​សោះ ចំពោះ​រឿង​លើ​គ្រែ ប្រសិនបើ​អ្នកត្រូវការ មិន​ថា​ពេលណា ឬ​កន្លែង​ណា​នោះទេ​។ ការនិយាយ​អំពី​អ្វីដែល​ចង់បាន ប្រាប់​ទៅ​ដៃគូ​របស់​អ្នក អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​កាន់តែ​ពុះ​ក​ញ្រោ​ល ហើយ​ដៃគូ​របស់​អ្នក​ប្រាកដជា ចាត់ចែង​អ្វី​គ្រប់យ៉ាង សម្រាប់​អ្នក​ហើយ​។​
 
​ផ្តោត​សំខាន់ និង​ចាប់អារម្មណ៍​លើ​ដៃគូ​របស់​អ្នក​
​ពេលខ្លះ ដៃគូ​របស់​អ្នក​ចង់ តែ​មិន​ហ៊ាន​ហារ​មាត់ ដូច្នេះអ្នក​ត្រូវ​ចេះ​សង្កេត ហើយ​សម្រេច​បំណង​គេ​ផង នោះ​លើក​ក្រោយ គេ​នឹង​ក្លាហាន​ជាមិនខាន​ឡើយ​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com