កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ដើរតួ​ជា​គំរូ និង​ជា​អ្នកជំរុញ​ទឹកចិត្ត​ដ៏​មាន​ឥទ្ធិពល​
04, Feb 2016 , 3:10 pm        
រូបភាព
កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា និងកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី
កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា និងកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី
ដោយ:
 
​នាយក​ផ្នែក​រៀបចំ​កម្មវិធី​កម្សាន្ត​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គា​វើ​ល លោក Nuno Bastos បានចាត់ទុក​អត្ត​ព​លិ​ក​ជា​អ្នកដើរ​ដ៏​សំខាន់​ក្នុងការ​ធ្វើជា​គំរូ និង​ជា​អ្នក ជំរុញ​ទឺ​ក​ចិត្ត​ដ៏ មាន​ឥទ្ធិពល​មួយ​សម្រាប់​យុវជន​យុវនារី​កម្ពុជា​។ ការលើកឡើង​បែប នេះ​នា​សន្និសីទ សារព័ត៌មាន​ស្តីពី​ការរៀបចំ​ពានរង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ប្រចាំឆ្នាំ​២០១៥» កាលពី​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ទីស្នាក់ការ NOCC​។

 
​លោក Nuno Bastos នាយក​ផ្នែក​រៀបចំ​កម្មវិធី​កម្សាន្ត​នៅ​អគារ​ពាណិជ្ជកម្ម​ណាហ្គា​វើ​ល បានចាត់ទុក​អត្ត​ព​លិ​ក​ជា​អ្នកដើរតួ​យ៉ាងសំខាន់​ស​ម្រា​ប់​ធ្វើជា​គំរូ និង​ជា​អ្នកជំរុញ​ទឹកចិត្ត​ដ៏​មាន​ឥទ្ធិពល​សម្រាប់​យុវជន យុវនារី​កម្ពុជា ក្នុងការ​បង្កើត​ឲ្យ​មានការ​រីកចម្រើន​ខាង​ផ្នែក​វិស័យ​កីឡា និង​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​កម្ពុជា​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​កា​រៀបចំ​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ឆ្នើម​ឆ្នាំ​២០១៥» នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​២ ខែកុម្ភៈ លោក Nuno Bastos ក្នុងនាម​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើ​ល​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការរៀបចំ​កម្មវិធី​លើកទឹកចិត្ត​ក្នុង​វិស័យ​កីឡា ជា​កត្តា​មួយ​ជួយ​លើកទឹកចិត្ត និង​ជំរុញ​ក្នុងការ​អភិវឌ្ឍ​ដល់​វិស័យ​កីឡា ក្នុងការ​ផ្តល់​ផល​វិជ្ជមាន​ដល់​យុវជន​យុវនារី​កម្ពុជា ហើយ​កត្តា​នេះ​វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ស្ថាបនា​ប្រទេស​កម្ពុជា​។​
 
​ជាមួយគ្នានេះដែរ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ជា​លើកដំបូង ដែល​ទ​ទូល​បានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ណ​ហា្គ​វើ​ល នា​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណ​ហ្គា​វើ​ល ដើម្បី​ផ្តល់ប្រាក់​រង្វាន់​ទទួលស្គាល់​ស្នាដៃ​ឆ្នើម​របស់​អត្ត​ព​លិ​ក​កម្ពុជា ថ្នាក់ដឹកនាំ​កីឡា និង​សារព័ត៌មាន​ទាំងអស់ ដែល​បាន​នាំ​ស្នាដៃ កិត្តិយស និង​ជ័យជំនះ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​។​
 
​ទន្ទឹមនឹងនេះ ការរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា បានធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​មួយ​ចំនួន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង និង​បាន​ចាត់ទុកថា វា​ជា​កត្តា​មួយ​ជួយ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា ក៏​ដូច​ថ្នាក់ដឹកនាំ​កីឡា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​បំពេញការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ 
 
​ជាមួយគ្នានេះ​កីឡាការិនី​ម្ចាស់​មេដាយមាស​កីឡា​តេ​ក្វាន់​ដូ​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ​២០១៤ ស៊ន សៀវ​ម៉ី បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កម្មវិធី​មួយ​នេះ ព្រោះ​វា​ជា​កម្មវិធី​ដែល​អាចជួយ​ជំរុញ​កីឡាករ​កីឡាការិនី​ខិតខំ​ប្រឹងប្រែង​ហ្វឹ​ត​ហាត់ ក៏ដូចជា​យកចិត្តទុកដាក់​ក្នុងការ​ប្រកួត​ឲ្យ​កាន់​ល្អ​។ កីឡាការិនី​តេ​ក្វាន់​ដូ​ម្នាក់នេះ​បាន​ជំរុញ​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ​ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ទទួលបាន​ជ័យលាភី និង​ក្លាយជា​អត្ត​ព​លិ​ក​ឆ្នើម​ក្នុង​ការលើក​មុខមាត់​ប្រទេស និង​ខ្លួនឯង​។​
 
​កីឡាការិនី​ម្នាក់នេះ​បញ្ជាក់ថា​៖«​សម្រាប់​ខ្ញុំ​មិនមាន​អ្វី​នោះទេ មានតែ​ឲ្យ​ពួកគាត់​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ប្រទេសជាតិ ក៏ដូចជា​ដើម្បី​ខ្លួនឯង ក្នុងការ​ទទួលបាន​ជ័យលាភី​ជា​កីឡា​ឆ្នើម និង​មាន​ប្រជាប្រិយ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​»​។ 
 
​ក្នុងនាម​ជា​បេក្ខភាព​មួយរូប​ដែល​បាន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជា​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ​២០១៥ កីឡាការិនី ស៊ន សៀវ​ម៉ី មិន​បានដាក់​ក្តីសង្ឃឹម​នោះទេ​សម្រាប់​ការបោះឆ្នោត​នេះ ព្រោះ​គេ​គិតថា​មាន​បេក្ខភាព​ឈរឈ្មោះ​ច្រើន​រូប ហើយ​វា​អាស្រ័យទៅលើ​ការគាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទោះបីជា​រូបគេ​មិន​ទទួលបាន​ពានរង្វាន់​ក៏ដោយ ក៏​រូបគេ​សប្បាយចិត្ត​ព្រោះ​វា​ជា​កម្មវិធី​មួយ​ដ៏​ល្អ​។ 
 
​កីឡាការិនី​ម្នាក់នេះ​បាន​បញ្ជាក់ថា​៖«​សម្រាប់​ខ្ញុំ​អត់​ទាន់​ហ៊ាន​គិត​ដែរ​បង ព្រោះ​អី​មាន​អត្ត​ព​លិ​ក​ឆ្នើមៗ​ជាច្រើនរូប​ចូលរួម ហើយ​សម្រាប់​ខ្ញុំ​មិនទាន់​ដឹង​ដែរ វា​អាស្រ័យទៅលើ​ការបោះឆ្នោត​គាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​»​។      
 
​ជាមួយគ្នានេះដែរ កីឡាករ​បាល់ទាត់​ជម្រើសជាតិ និង​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​ឆ្នើម​ប្រចាំ​ក្លិប​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា វិញ​ក៏បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ និង​គាំទ្រ ដូច​កីឡាការិនី ស៊ន សៀវ​ម៉ី ដែរ ចំពោះ​ការបង្កើត​ឲ្យ​កម្មវិធី​នេះ ដោយ​រូបគេ​បាន​ចាត់​ថា វា​ជា​កម្មវិធី​មួយ​ដែល​អាចជួយ​ទាក់ទាញ​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ​ចូល​ហ្វឹកហាត់​កាន់តែច្រើន​។ ហើយ​រូបគេ​បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្មវិធី​មួយ​នេះ​នឹងធ្វើ​ឲ្យ​វិស័យ​កីឡា​កាន់តែ​មាន​ភាព​រីកចម្រើន លើសពីនេះ​វា​នឹង​ជំរុញ​កីឡាករ​កីឡាការិនី​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កានតែខ្លាំង​។ 
 
​កីឡាករ​ម្នាក់នេះ​បញ្ជាក់ថា​៖«​ខ្ញុំ​ជឿថា​កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​កីឡា​យើង​កាន់តែ​មាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​ទៀត ព្រោះ​អី​បើ​មាន​កម្មវិធី​កាន់​ច្រើន​វា​កាន់​ធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់​កាន់តែខ្លាំង​»​។​
 
​កីឡាករ​បាល់ទាត់​ឆ្នើម​វ័យក្មេង​ម្នាក់នេះ​បាន​ប្តេជ្ញា​ថា រូបគេ​នឹង​ជួយ​ឲ្យ​កីឡាបាល់ទាត់​នៅ​កម្ពុ​ជាមាន​ភាព​ល្បី​រន្ទឺ និង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់តែខ្លាំង​៕  
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com