ជាតិ
ព្រឹទ្ធសភា​បន្ត​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម នៅ​ថ្ងៃទី​៥ កុម្ភៈ​នេះ​
05, Feb 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បន្ត​ពិនិត្យ និង​ឲ្យ​យោបល់​របៀបវារៈ​មានតែ​មួយ គឺ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម ក្នុងសម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៣ នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​វិមាន​ព្រឹទ្ធសភា​។​

 
​បើតាម​សេចក្តីជូនដំណឹង​ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​ព្រឹទ្ធសភា ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ប្រព្រឹត្តទៅ​ដោយមាន​វត្តមាន​ស​ម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ជាមួយគ្នា​ដែរ នៅ​ថ្ងៃទី​៤ កុម្ភៈ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ក៏បាន​ពិនិត្យ និង​យល់ព្រម​លើ​របាយការណ៍​អនុវត្ត​ចំណូល​ចំណាយ​ថវិកាជាតិ​របស់​ព្រឹទ្ធសភា​ឆ្នាំ ២០១៥ និង​គម្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​ឆ្នាំ ២០១៦ របស់​ព្រឹទ្ធសភា​។ ព្រឹទ្ធសភា​បានសម្រេច​ប្រគល់​ភារកិច្ច​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម និង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បន្ត​នីតិវិធី និង​បែបបទ ដើម្បី​អនុវត្ត​សេចក្តីសម្រេច​ខាងលើនេះ​៕

Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com