កីឡាជាតិ
ជាតិ
​អតីត​កីឡាករ​យុវជន​ជម្រើសជាតិ​កូរ៉េខាងត្បូង ចូលរួម​ជាមួយ​ណាហ្គា​វើ​ល​
04, Feb 2016 , 5:35 pm        
រូបភាព
កីឡាករ Park Yong Jun និងអ្នក​ចាត់ការទូទៅក្លិបណាហ្គាវើល លោក ឡាំ ទីនី
កីឡាករ Park Yong Jun និងអ្នក​ចាត់ការទូទៅក្លិបណាហ្គាវើល លោក ឡាំ ទីនី
ដោយ: ថ្មីៗ
 
​ក្លិប​ណាហ្គា​វើ​ល បានប្រកាស​ពី​កិច្ចព្រមព្រៀង​ជាមួយ​អតីត​កីឡាករ​យុវជន​ជម្រើសជាតិ​កូរ៉េខាងត្បូង Park Yong Jun សម្រាប់​ការប្រកួតប្រជែង​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​នាពេលខាងមុខ​។​

 
​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ណាហ្គា​វើ​ល Park Yong Jun ពាក់អាវ​លេខ​៧៧ ។ កីឡាករ​ដែល​លេង​នៅ​តំបន់​ស្លាប​រូបនេះ ជា​អតីត​សមាជិក​ជម្រើសជាតិ U-19 និង U-20 របស់​កូរ៉េខាងត្បូង​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ។ Yong Jun ក៏​ជា​សមាជិក​ម្នាក់​នៃ​ឈុត U-20 World Cup របស់​កូរ៉េខាងត្បូង​នា​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​តួ​ក​គី​។​
 
​នៅ​ឆ្នាំ​២០១៣ ផងដែរ Yong Jun លេង​ឲ្យ​ក្លិប Suwon Samsung Bluewings នៃ​ក្របខណ្ឌ​កំពូល​កូរ៉េខាងត្បូង K League Classic មុន​លេង​ឲ្យ​ក្លិប Buncheon 1995 FC នៃ​ក្របខណ្ឌ​លំដាប់​ទី​២ K League Challenge ពី​រដូវ​កាល​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២​ឥ​១៥ ៕
 
 





Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com