ជាតិ
សម្តេច ហ៊ុន សែន ប្រាប់​មន្ត្រី​ឲ្យ​ចូល​មើល Comment ក្នុងហ្វេសប៊ុកសម្តេច ហើយព្យាយាម​ដោះស្រាយបញ្ហា​​
05, Feb 2016 , 8:49 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និសិ្សតសាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​នា​ថ្ងៃទី​៥ ខែកុម្ភៈ នេះ បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់ក្រសួង​ស្ថាប័ន​ឲ្យ​នាំគ្នា​ចូល​មើល​ Comment ដែល​ជា​សំណូមពរ​របស់ពល​រដ្ឋ​នៅ​លើ​ហ្វេសប៊ុករបស់​សម្តេច [Samdech Hun Sen, Cambodian Prime Minister] ហើយ​នាំគ្នា​ព្យាយាម​ដោះស្រាយ​បញ្ហាទាំងនោះ។



សម្តេច​បាន​បញ្ជាក់​យ៉ាងដូច្នេះ ដោយសារ​តែសម្តេច​ទទួល​សំណូមពរ​ជាច្រើន​ពី​សំណាក់ពល​រដ្ឋ ហើយ​បញ្ហា​ដែល​សម្តេច​ដោះ​ស្រាយកន្លងមកនោះ មាន​ដូចជាសំណូម​ពរ​របស់​និស្សិត​ពេទ្យម្នាក់ សំណូមពរទាក់ទង​បណ្ណបើកបរ ផ្លូវ​ជាតិ​លេខ​៤ ឬ​ផ្លូវ​វេងស្រេងជាដើម។

ចំពោះ​ករណី អ្នក​ផ្ញើ​ចូល​ក្នុងប្រអប់ Inbox [Messenger] សម្តេច ហ៊ុន សែន បញ្ជាក់​ក្រុម​ការងារហ្វេសប៊ុក​របស់​សម្តេច នឹងបញ្ជូន​បន្ត​ទៅ​កាន់​ថ្នាក់​ក្រសួង​ស្ថាប័ន​ដោយ​ផ្ទាល់៕


Tag:
 សម្តេច ហ៊ុន សែន
  ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com