ជាតិ
នាយករដ្ឋមន្ត្រី​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​អគ្គិភ័យ​កើតឡើង​ក្នុង​ពិធី​ចូលឆ្នាំ​ចិន​
05, Feb 2016 , 12:16 pm        
រូបភាព
​សម្តេច ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​អគ្គីភ័យ ដែល​តែងតែ​បង្ក​ហា​នី​ភ័យ ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខាង​មុននេះ ។



​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា មូលហេតុ​ចម្បង​នៃ​ការឆាប់ឆេះ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជា​ញឹកញាប់​តែង​កើតឡើង​ពី​ការអុជ​ធូប​និង​ទៀន ដើម្បី​សែនដូនតា​។ លើសពីនេះទៅទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ស្មារតី​ខ្ពស់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់ ជាពិសេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​តែម្តង  ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ឲ្យ​កាន់តែ​តិចជាង​មុន​។ 

​នាយករដ្ឋមន្ត្រី​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​ចង់បាន គឺ​សូម​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រយ័ត្ន​នឹង​អគ្គិភ័យ ព្រោះថា​ឲ្យ​តែ​ដល់​ឆ្នាំ​ចិន តែងតែមាន​អគ្គិភ័យ ហើយ​ពេល​សួរថា មកពី​មូលហេតុ​អ្វី គឺ​មកពី​សែន​កុងម៉ា​»​។

​សូម​ស្តាប់​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជិត ៥​ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​សាល​មហោស្រព​សន្និបាត​កោះ​ពេជ្រ នាពេល​ព្រឹក​ថ្ងៃទី ៤ កុម្ភៈ​នេះ ៖




Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com